CamNews

ព័ត៌មានអន្តរជាតិ 

"ចង់ចំណេញដាច់ចំណង" ហេតុផលសង្ស័យ មិននឹកស្មានដល់ នាំអោយធ្លាក់យន្តហោះTransAsia សម្លាប់មនុស្សរាប់សិបនាក់

ព័ត៌មានអន្តរជាតិ ៖ ពីឡុត សុំមិនបញ្ចេញឈ្មោះម្នាក់ របស់ក្រុមហ៊ុនអាកាស  ចរណ៍ TransAsia កាលពី ម្សិលមិញនេះ បានអះអាងអោយដឹងថា ពីឡុតបើកយន្តហោះធ្លាក់ GE235 បានស្នើអោយមានការពិនិត្យ ឡើងវិញទៅលើតំហែទាំយន្តហោះ មុនវិនាទីបន្តិច ហៀបនឹងហោះឡើង ក៏ប៉ុន្តែ សំណើមួយនេះ ត្រូវបាន បដិសេធ ។


ទំព័រសារព័ត៌មានក្នុងស្រុក ចេញសេចក្តីរាយការណ៍អោយដឹងថា បើទោះជា     ក្រុមហ៊ុន  អាកាសចរណ៍ TransAsia និង រដ្ឋបាលអាកាសចរណ៍ស៊ីវិល Civil Aeronautics Administration (CAA) បដិសេធទៅនឹង សេចក្តីរាយការណ៍យ៉ាងណាក៏ដោយចុះ ក៏ក្រុមព្រះរាជអាជ្ញា បើកការស៊ើបអង្កេតទាក់ទិនករណីសង្ស័យ ត្រង់ប្រការនេះ ។ ប្រភពដដែលបន្តអោយដឹងថា បញ្ហាគ្រឿងម៉ាស៊ិន ដោយស្នើអោយមានការត្រួតពិនិត្យ ជាពិសេស ពីសំណាក់ក្រុមការងារតំហែទាំ ត្រូវបានស្នើដោយ ពីឡុត Liao Chien  - tsung មុនពេលយន្ត ហោះ ហោះឡើង ឈានទៅដល់ករណីធ្លាក់ ។

បេក្ខភាព ពីឡុតសុំមិនបញ្ចេញឈ្មោះ ស្រាយបំភ្លឺបន្ថែមអោយដឹងថា លោកLiaoជាពីឡុតបើកយន្តហោះ ធ្លាក់នោះ លោកធ្លាប់បានស្នើសុំ អោយក្រុមការងារ​ ចុះត្រួតពិនិត្យ គ្រឿងម៉ាស៊ីនយន្ត ហោះ ខូចឬក៏យ៉ាង ណា ក៏ប៉ុន្តែក្រុមការងារតំហែទាំ  បាន   បដិសេធ ជាមួយនឹងមូលហេតុ អោយដឹងថា "បើសិនណា មាន ការ ត្រួតពិនិត្យ ម៉ាស៊ិនយន្តហោះឡើងវិញ នោះនឹងមានការពន្យាពេលហោះហើរ   ដែលឈាន ទៅដល់ការ ផាក  ពិន័យចំពោះ ក្រុមហ៊ុន  អាកាសចរណ៍   ពីសំណាក់ រដ្ឋបាល  អាកាសចរណ៍ ស៊ីវិល CAA ។ "

គួររំឮកថា ប្រអប់ខ្មៅយន្តហោះធ្លាក់ រួមមាន ឧបករណ៍ថតទិន្នន័យហោះហើរ  និង  ឧបករណ៍ថតសម្លេង ក្នុងបន្ទប់ កាប៊ិន នោះ ត្រូវបានស្រង់ត្រលប់មកវិញ ពីទីតាំង     យន្ត ហោះធ្លាក់  ក្នុងទឹកទន្លេ ខណៈបាន បញ្ចូនទៅ ក្រុមប្រឹក្សាភិបាល សុវត្ថិភាព អាកាសចរណ៍ ស៊ីវិល   សម្រាប់ការតាមដានស៊ើបអង្កេត ពីមូល ហេតុធ្លាក់អោយពិតប្រាកដ កាលពីដើមសប្តាហ៍កន្លងទៅនេះ ។

អគ្គនាយក ក្រុមប្រឹក្សាភិបាល សុវត្ថិភាព អាកាសចរណ៍ ស៊ីវិល លោក Thomas Wang បន្ទាប់ពីមានការ វិភាគប្រអប់ខ្មៅយន្តហោះ ព័ត៌មានលម្អិត ស្តីពីមូលហេតុធ្លាក់និងមានការស្រាយបំភ្លឺក្នុងពេលឆាប់ៗខាង មុខនេះ ។ ការតាមដានស៊ើបអង្កេត នឹងមានការផ្តោតជាសំខាន់ ទៅលើ បញ្ហា គ្រឿងម៉ាស៊ីន ក៏ប៉ុន្តែ នឹង មានការតាមដានដូចគ្នាដែរ ទៅលើកត្តាមួយចំនួនផ្សេងៗទៀត ដែលមាន    សក្តានុពលអាចឈានដល់​ ធ្វើអោយយន្តហោះធ្លាក់ ៕

- អាន ៖ អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់

- អាន ៖ ករណីធ្លាក់យន្តហោះ TransAsia បុកស្ពានអាកាស រួចធ្លាក់ចូលទន្លេ អ្នកស្លាប់កើនឡើងដល់ ៣១ នាក់ (វីដេអូ)

- អាន ៖ Hot ៖ យន្តហោះធ្លាក់ មុននេះបន្តិច ចំកណ្តាលក្រុង ធ្លាក់ចូលទន្លេ បន្ទាប់ពីបុកដៃស្ពាន (មានវីដេអូ)


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane