CamNews

ទូរស័ព្ទ 

Samsung បង្ហាញពីវីដេអូ Galaxy Note II នឹងជាឧបករណ៍ទំនើប "តូចនិងស្រាល"

នៅសល់រយះពេលតែពីរសប្តាហ៍ទៀតប៉ុណ្ណោះ Samsung នឹងធ្វើការណែនាំនូវ Version
បន្ទាប់
នៃទូរស័ព្ទកាត់ Tablet Galaxy Note។

ថ្មីៗនេះ ក្រុមហ៊ុនបានធ្វើឲ្យក្រុមអ្នកគាំទ្រផលិតផលរបស់ខ្លួន កាន់តែអន្ទះសារថែមទៀត នៅពេល
ដែលបញ្ចេញនូវវីដេអូខ្លីមួយស្តីពីផលិតផលថ្មី ដែលគេកំនត់ថានឹងជា Galaxy Note II។ ក្នុងវីដេអូ
នេះ មានការចូលរួមរបស់លោក Wim Wenders, ជាអ្នកនិពន្ធជនជាតិអាឡឺម៉ង់មួយរូប ដែលធ្លាប់
ទទួលបាននូវពានរង្វាន់ជាច្រើនពីភាពយន្តទូទាំងពិភពលោក។

Galaxy Note II (រូបសិប្បនិម្មិត)

ក្រៅពីនេះ ខ្សែវីដេអូខ្លីនោះបានសង្កត់ធ្ងន់ដល់បញ្ហា "ចូរក្លាយជាអ្នកច្នៃប្រឌិត" និង "អ្នកអាចធ្វើអ្វីបាន
គ្រប់រឿងទាំងអស់ក្នុងមួយប៉ប្រិចភ្នែក នៅលើឧបករណ៍មួយដែលតូចហើយស្រាល"។ រឿងនេះមាន
ន័យថា Galaxy Note II អាចជាគំរូទូរស័ព្ទទំនើបថ្មីមួយដែល "តូច និងស្រាល"។ Camnews នឹងផ្តល់
នូវព័ត៌មានថ្មីបំផុតពីផលិតផលនេះ ក្រោយពីវាត្រូវបានដាក់បង្ហាញនៅក្នុងការតាំងពិពណ៌ IFA 2012
ថ្ងៃទី 29/8 ឯទីក្រុង Berlin ប្រទេសអាឡឺម៉ង់។

វីដេអូបង្ហាញពីការត្រៀមចេញផលិតផលថ្មី ដែលគេកំនត់ថាជា Galaxy Note II


ដោយ៖ សិលា
ប្រភព៖ TTE


Tags: Galaxy Note II samsung smartphone tablet hightech