CamNews

ព័ត៌មានបច្ចេកវិទ្យា 

SmartWatch មានកាមេរ៉ាថតរូប 41 MP របស់ប្រទេស ស្វីស

តាមប្រភពពី Notebookcheck បានឲ្យដឹងថា គំរូនាឡិកាឆ្លាតវៃ Crosbow របស់ Hyetis មានអេក្រង់
TocuhScreen ដែលបានបំពាក់ដោយកញ្ចក់ Sapphire ជាមួយសមត្ថភាព អាចការពារភាពឆ្កូត បាន
យ៉ាងល្អ។ តួនៃនាឡិកា ធ្វើអំពីសារធាតុសេរ៉ាមិច និងទីតាញ៉ូម។ ផលិតផលត្រូវបានសន្និដ្ឋានថា អាច
ប្រើប្រាស់បាន (Support) ជាមួយបណ្តាឧបករណ៍ដែលប្រើ Android, iOS និង Windows Phone ផង
ដែរ ហើយវាក៏ Support នូវ Bluetooth, Wi-Fi, GPS, NFC រួមជាមួយបណ្តា Sensor វាស់កំដៅ វាស់
កំពស់ ក៏ដូចជាជម្រៅ។

ចំនុចលេចធ្លោបំផុតរបស់ Crosbow គឺ camera 41 megapixel ជាមួយកាណុង Zeiss ស៊េរីខ្ពស់ និង
មានសមត្ថភាពZoom បានផងដែរ។ ទន្ទឹមនឹងនោះ នាឡិកាក៏មានបំពាក់នូវអំពូល flash ដើម្បីជំនួយ
ក្នុងការថតរូប ក្នុងលក្ខខណ្ឌខ្វះពន្លឺទៀតផង។ ក្រៅពីសមត្ថភាពថតរូប Smartwatch ដ៏ទំនើបរបស់
ស្វីស នៅអាចថតវីដេអូ ជាមួយសម្លេងគុណភាពខ្ពស់ ដោយសារតែបានបំពាក់នូវ Microphone
ដែលប្រឆាំងភាពអ៊ូអរ រំខានពីបរិយាកាសខាងក្រៅបានយ៉ាងល្អ។

ក្រុមហ៊ុនផលិត នៅបានបញ្ជាក់ឲ្យដឹងបន្ថែមថា សូម្បីតែពេលវាអស់ថ្ម លទ្ធភាពបង្ហាញនូវពេល
វេលា (ម៉ោង) របស់ Crossbow ក៏មិនមានផលប៉ះពាល់អ្វីដែរ គឺម៉ោងនៅតែដើរ ដោយសារតែប្រ
ភពថាមពលមេកានិច បានពីចលនារបស់ ក ដៃ។

បើតាមការកំណត់ Hyetis ធ្វើការដាក់លក់ SmartWatch Crossbow តែ 500 គ្រឿងប៉ុណ្ណោះ នៅ
លើទីផ្សារ ក្នុងតំលៃ 1.200 USD ក្នុងមួយគ្រឿង។ សំរាប់ពេលវេលា នៃការដាក់លក់ផលិតផល
នេះក្រុមហ៊ុន នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

 

ដោយ៖ សិលា
ប្រភព៖ VE


Tags: smartwatch take photo camera 41 mp Switzerland Crosbow Hyetis hightech