CamNews

ព័ត៌មានវីដេអូ 

ទស្សនា Clip លេងភ្លេងបូរាណចិននៅលើ iPad ម្តងមើល !

ដោយការប្រើប្រាស់នូវឧបករណ៍ iPad ចំនួន ២គ្រឿង អ្នកលេងភ្លេងបូរាណចិនម្នាក់មក
ពី Dalian នៃប្រទេសចិនអាចលេងភ្លេងបូរាណបានយ៉ាងពិរោះរណ្តំប្រៀបបាននឹងការ
លេងភ្លេងនៅលើឧបករណ៍ពិណ្យ
យ៉ាងដូច្នោះដែរ។

តាមរយៈវីដេអូ Clip ខាងក្រោមនេះបានបង្ហាញអោយឃើញយ៉ាងច្បាស់ថា អ្នកលេងភ្លេងរួបនោះ
គាត់មានទេពកោសល្យយ៉ាងស្ទាត់ជំនាញបំផុតក្នុងការប្រើប្រាស់ " ខ្សែពិណ្យ" នៅខាងលើកញ្ចក់
អេក្រង់ Touch Screen របស់ iPad ដើម្បីធ្វើការបង្ហាញនូវចង្វាក់ភ្លេងប្រពៃណីបូរាណចិនបានយ៉ាង
ពិរោះមិនចាញ់ការលេងភ្លេងនៅលើឧបករណ៍ពិណ្យនោះឡើយ។ អ្នកប្រើប្រាស់ក៏អាចទាញយក
នូវកម្មវិធីដេញពិណ្យនេះបានផងដែរនៅលើ iTunes ជាមួយតំលៃ ៣ ដុល្លាអាមេរិក ហើយកម្មវិធី
នេះអាចប្រើបានទាំងជាមួយ iPhone និង iPod touch ទៀតផង។


                                                                                                            ប្រភព៖ Zing
                                                                                                            ដោយ៖ រស្មី


Tags: amazingchinese musicGuzheng Musicipad