CamNews

កីឡាអន្តរជាតិ 

Brazil យកឈ្នះ Uruguay ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ Confederation Cup 2013 (មានវីដេអូ)

យប់មិញនេះកីឡដ្ឋាន ESTADIO MINEIRAO បានបើទ្វារស្វាគមន៍ការប្រកួត Confederation
Cup 2013 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងក្រុមជំរើសជាតិ Brazil និង Uruguay ។



ការប្រកួតពិតជាមានភាពតានតឹង ចាប់តាំងតែពីចាប់ផ្តើមការប្រកួត រហូតដល់ចប់ការប្រកួត ។
ជាក់ស្តែងនៅនាទីទី ១៣ Uruguay ទទួលបានបាល់ពិន័យ ១១ ម៉ែតមួយគ្រាប់ តែត្រូវអ្នកចាំទី
របស់ក្រុម Brazil ជូយសង្គ្រោះបាន ធ្វើអោយក្រុម Uruguay បាត់បង់មួយគ្រាប់ពីក្នុងដៃ ។ បន្ត
រហូតមកដល់នាទីទី ៤១ Brazil រកឃើញចន្លោះប្រហោងរបស់ Uruguay ហើយក៏ស៊ុតបានមួយ
គ្រាប់ដោយកីឡាករ Fred ធ្វើអោយក្រុម Brazil នាំមុខមុនក្នុងតង់ទី ១ ក្នុងលទ្ធផល ១ ទល់ ០ ។

តង់ទី ២ ចាប់ផ្តើម ក្រុមជំរើសជាតិ Uruguay សងសឹកបានវិញភ្លាមៗតែម្តង ក្នុងនាទីទី ៤៨ ស៊ុត
ដោយកីឡាករ Cavani ។ សភាពការ កាន់តែតានតឹងទៅៗ គ្មានក្រុមមួយណាអាចគាបសង្កត់ក្រុម
មួយ
ណាបាននោះទេ ។ រហូតដល់ចុងតង់នាទីទី ៨៦ Neymar ប៉ះបាល់អោយ Paulinho ស៊ុតបាន
មួយគ្រាប់ចុងក្រោយ បំបាក់ក្រុមជំរើសជាតិ Uruguay ក្នុងលទ្ធផល ២ ទល់ ១ ដណ្តើមកៅអីវគ្គ
ផ្តាច់ព្រ័ត្រ Confederation Cup 2013 បានសំរេច ៕




ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: brazil uruguay football confederation cup