CamNews

តារា 

Hot ៖ Ronaldo បដិសេធក្នុងការ ចុះកុងត្រាថ្មីជាមួយ Real Madrid

ដូចដែលទស្សនិកជនបានដឹងហើយថា ប៉ុន្មានថ្ងៃមុន អ្នកចាត់ការទូទៅរបស់ Real Madrid
លោក Florentino Perez បានប្រកាសថាលោក មានទំនុកចិត្តខ្លាំងណាស់ ទៅលើ Ronaldo
ដែលអាចនឹង ចុះកុងត្រាថ្មីបន្ថែមជាមួយ Real Madrid ហើយអាចនៅជាមួយលោក រហូត
ដល់ពេលលោក ចូលនិវត្តន៍ ។ តែថ្ងៃនេះ រឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតឡើង គឺ
សមីខ្លួនផ្ទាល់ Cristiano Ronaldo បានប្រកាសថា រូបគេនឹងមិនបន្តកុងត្រាថ្មី ជាមួយ Real
Madrid ទេ ។

កុងត្រាដែលនៅសល់របស់ Real Madrid ជាមួយ Ronaldo មានសុពលភាពត្រឹមឆ្នាំ ២០១៥
ប៉ុណ្ណោះ អាចបញ្ជាក់ថា Real Madrid នឹងត្រូវបាត់បង់ Ronaldo នៅឆ្នាំ ២០១៥ ខាងមុខនេះ ។
រឿងនេះធ្វើអោយ ក្រុម Real Madrid កំពុងប្រឈមមុខ នឹងភាពតានតឹងជាខ្លាំង ដែលមាន
ជំរើស ២ សំរាប់ Real Madrid ពេលនេះគឺទី ១ ត្រូវប្រញ៉ាប់លក់ Ronaldo ចេញកាន់តែឆាប់
កាន់តែល្អ ដើម្បីអោយមាន កញ្ចប់ទឹកប្រាក់កាន់តែធំ ដើម្បីអាចទិញកីឡាករល្អៗ ផ្សេងចូល
បានច្រើន ។ ចំណែកជំរើសទី ២ គឺ ព្យាយាមទិញបញ្ចុះបញ្ចូល Ronaldo អោយបានល្អដើម្បី
អាចអោយ Ronaldo សប្បាយចិត្ត ហើយបន្តកុងត្រាថ្មី ជាមួយ Real Madrid ។



តែចំពោះជំរើសទី ២ ប្រហែលជាមិនអាចទៅរួចទេ គឺព្រោះតែ Ronaldo ធ្លាប់បាននិយាយថា
រូបគេ នឹងមិនចាញ់ពាក្យសំដីសន្យារបស់ អ្នកចាត់ការ Perez ទៀតទេ ។ Perez ធ្លាប់សន្យា
ថា នឹងធ្វើអោយ  Real Madrid គឺជាផ្ទះមួយដ៏ល្អសំរាប់  Ronaldo  ហើយធ្វើអោយ Ronaldo
ក្លាយជាកីឡាករ ដែលថ្លៃជាងគេបំផុត តែមកដល់ពេលនេះ មិនទាន់មានអ្វីជាលទ្ធផលឡើយ
ដូចនេះហើយ ទើប Ronaldo មិនសប្បាយចិត្ត ដើម្បីបន្តនៅ Real Madrid ទៀតឡើយ ។

គួរបញ្ជាក់ផងដែរថា​ Ronaldo នឹងផ្ទេរចេញក្នុងតំលៃ ៦០ លានអឺរ៉ូ ហើយវាអាចជាឪកាសល្អ
សំរាប់ Manchester United ដើម្បីទិញយក Ronaldo មកផ្ទះចាស់វិញ ។ មិនត្រឹមតែប៉ុណ្ណោះ
Ronaldo ក៏តែងតែនិយាយអំពី ការនឹងរលឹករបស់ខ្លួនទៅក្រុម Manchester United ដែរ ដូច
នេះហើយ ការត្រឡប់មកវិញរបស់ Ronaldo អាចមានសង្ឃឹមច្រើន ។ យើងនឹងតាមដានមើល
ទាំងអស់គ្នាថា តើទីផ្សារទិញដូរកីឡាករ ដែលនឹងត្រូវបើកឆាប់ៗនេះ មានរឿងអ្វីកើតឡើងខ្លះ?


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: ronaldo star football real madrid