CamNews

បច្ចេកវិទ្យា 

ពីបាតដៃទទេរក្លាយជាមហាសេដ្ឋីជាមួយចំនួនទឹកប្រាក់ ២០០លានដុល្លាអាមេរិកក្នុងដៃដោយសារតែ Facebook

វាសនារបស់លោក David Choe ដែលជាវិចិត្រករម្នាក់តែលតោលគ្មានគោលដៅពិតប្រាកដ
និងគ្មានលំនៅដ្ឋានផ្ទាល់ខ្លួនអស់រយៈកាលដ៏យូរលុងកន្លងមក ពេលនេះស្រាប់តែប្រែក្លាយ
ជាអ្នកដែលមានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងដៃគឺមានចំនួនរហូតដល់ ២០០លាន
ដុល្លាអាមេរិកដោយសារតែ Facebook ។

ព្រឹត្តិការណ៍ Facebook ផ្ញើសំណុំបែបបទ IPO កាលពីថ្ងៃអង្គារ កន្លងមកបានប្រែក្លាយវាស
នារបស់បុគ្គលជាច្រើនដែលមានការពាក់ព័ន្ធជាមួយគេហទំព័រ Facebook ក្នុងនោះរាប់តាំង
ពីម្ចាស់របស់ទំព័រផ្ទាល់គឺលោក Mark Zuckerberg រហូតដល់បណ្តាក្រុមហ៊ុនទាំងឡាយដែល
បានធ្វើវិនិយោគជាមួយគេហទំព័រមួយនេះ។ ដោយឡែកក្នុងនោះ មានដំណើររឿងមួយគួរ
អោយចាប់អារម្មណ៍បំផុតគឺជារឿងពិតរបស់វិចិត្រករជំនាញខាងគូរគំនូរលើជញ្ជាំង(graffiti)
ឈ្មោះថា David Choe។ ពីវិចិត្រករម្នាក់ដែលតែលតោលគ្មានលំនៅដា្ឋន និងត្រឹមតែក្រោយ
ពេលមួយយប់ប៉ុណ្ណោះ វិចិត្រកររូបនោះស្រាប់តែក្លាយជាមហាសេដ្ឋីម្នាក់មានប្រាក់ក្នុងដៃ
រហូតដល់ ២០០លានដុល្លាអាមេរិក។
ដំណើរនៃសាច់រឿងនោះគឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៥ មកគឺនៅពេលដែលអគ្គនាយក
របស់ Facebook ឈ្មោះ Sean Parker បានជួលលោក David Choe អោយគូរគំនូរលើជញ្ជាំង
មួយនៅក្នុងការិយាល័យដំបូងរបស់ Facebook នៅឯ Palo Alto ។ នៅពេលដែលការគូររូប
នោះបានរួចរាល់ស្រេចបាច់ លោក Parker បានលើកឡើងសំរាប់លោក David Choe នូវជំ
រើសចំនួនពីរគឺ ទីមួយទទួលយកការបង់ជាសាច់ប្រាក់ និងទីពីរគឺមានសិទ្ធិជ្រើសរើសជា
ភាគហ៊ុន។

សម័យកាលនោះ Facebook ទើបតែមានអាយុបានមួយឆ្នាំ និងទទួលបានការពេញនិយមតែ
តាមបណ្តាសាកលវិទ្យាល័យ ,វិទ្យាល័យនានាមួយចំនួនប៉ុណ្ណោះ និងនៅលើគេហទំព័រក៏មិន
ទាន់មានមុខងារ "Like" ដែរ ហើយជាពិសេសគឺក្រុមហ៊ុនក៏មិនទាន់ទទួលបានប្រាក់ចំណេញ
ពីបណ្តាពាណិជ្ជកម្មណាមួយនៅឡើយនោះទេ។

ជាមួយជំរើសទាំងពីររបស់លោក Sean Parker ដែលបានលើកឡើងខាងលើនោះ Choe បាន
សំរេចចិត្តជ្រើសរើសយកនូវជំរើសជាចំណែកភាគហ៊ុន។ ចំពោះបណ្តាអ្នកដែលធ្លាប់បានដឹង
ពីវប្បធម៌ប្រពៃណីរបស់ជ្រលងបច្ចេកវិទ្យា Silicon Valley ពួកគេសុទ្ធតែបានដឹងថាការភ្នាល់
ជាមួយល្បែង"dot com" គឺជាល្បែងមួយដែលពោរពេញដោយភាពចៃដន្យបំផុត៖ ទីមួយគឺជា
លទ្ធផលដ៏គួរអោយខ្លោចផ្សានិងអាណោចអាធមបំផុត ទីពីរប្រសិនបើឈ្នះវិញនោះការផ្លាស់
ប្តូរវាសនានឹងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកផ្ទាល់តែម្តង។

យោងតាមប្រភពពត៌មានផ្ទៃក្នុងមួយចំនួនអោយដឹងថា ដើម្បីអោយលោក Choe បានទទួល
នូវចំណែកនៃភាគហ៊ុននេះ ក្រុមហ៊ុនបានបន្ថែមឈ្មោះរបស់វិចិត្រកររូបនោះចូលទៅក្នុងបញ្ជីរ
ឈ្មោះបុគ្គលិកជាមួយតំណែងជា"ទីប្រឹក្សា" និងទទួលបានពី ០,១ ដល់ ០,២៥% ភាគហ៊ុន
របស់ក្រុមហ៊ុន។ នៅក្រោយពេល Facebook IPO ទទួលបានជោគជ័យនៅក្នុងខែមេសាខាង
មុខនេះ បរិមាណភាគហ៊ុនរបស់លោក Choe អាចនឹងមានតំលៃឡើងរហូតដល់ ២០០លាន
ដុល្លាអាមេរិកឯណោះ។

នេះគឺជាតួលេខមួយដែលនៅប៉ុន្មានឆ្នាំកន្លងមក បើទោះបីជាមានក្តីសុបិន្តក៏លោក David
Choe មិនហ៊ានគិតដល់ថ្នាក់នោះដែរ។ ដំណាក់កាលដែល Facebook ជួលលោកអោយមក
គូរគំនូរលើផ្ទាំងជញ្ជាំងនាពេលនោះ លោកមិនទាន់មានគេហដ្ឋានផ្ទាល់ខ្លួននៅឡើយ។

កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងមកថ្មីៗនេះ Facebook បានផ្ញើសំណុំបែបបទស្នើសុំធ្វើការចែក
ចាយភាគហ៊ុនរបស់ខ្លួនជាលើកដំបូងទៅកាន់សាធារណៈ (IPO) ឡើងទៅកាន់គណៈកម្មការ
ភាគហ៊ុនអាមេរិក (SEC) ,នៅក្រោយពេលដែលត្រូវបាន SEC ត្រួតពិនិត្យរួចរាល់ លទ្ធភាព
នៃដំណាក់កាលចែកចាយជាផ្លូវការនឹងត្រូវបានធ្វើឡើងនៅខែមេសាខាងមុខនេះ។ ហើយប្រ
សិនបើការកេណ្ឌប្រមូលទទួលបានជោគជ័យប្រាក់ចំនួន ៥ពាន់លានដុល្លាពីដំណាក់កាលនៃ
ការចែកចាយចំនួន ៥% នៃភាគហ៊ុនលើកនេះ នោះទ្រព្យសម្បតិ្តរបស់ម្ចាស់ Facebook វ័យ
ក្មេងលោក Mark Zuckerberg នឹងកើនឡើងពី ១៧,៥ពាន់លានដុល្លាអាមេរិកដែលជាចំនួន
ទឹកប្រាក់បច្ចុប្បន្នរបស់លោកនឹងឡើងរហូតដល់ចំនួន ២៨ រឺ ២៩ពាន់លានដុល្លាអាមេរិកឯ
ណោះ៕

ស្នាដៃមួយចំនួនរបស់លោក David Choe

ប្រភព៖ Thedailybeast
ដោយ៖ រស្មី

Tags: facebookelectronictechnologymark zuckerbergsocial networkdavid choeipcsec