CamNews

បច្ចេកវិទ្យា 

Apple ទទួលប័ណ្ណកម្មសិទ្ធិបញ្ញា “បញ្ជាកុំព្យូទ័រ ដោយកាយវិការ” ដូចក្នុងភាពយន្ដ “Minority Reort”

ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែទទួលបានប័ណ្ណកម្មសិទ្ធិបញ្ញា សម្រាប់បច្ចេកវិទ្យា "បញ្ជាម៉ាស៊ីន
​ដោយកាយវិការ" ដូចទៅនឹងខ្លឹមសារនៃខ្សែភាពយន្ដរឿង  “Minority Reort” ។ ក្នុងខ្សែភាពយន្ដ​
នេះ តួឯក (Tom Cruise) គ្រាន់តែលើកដៃធ្វើកាយវិការ ក៏អាចបញ្ជាទៅលើអេក្រង់កុំព្យូទ័រ។

បច្ចេកវិទ្យា​ "បញ្ជា​អេក្រង់​ដោយ​កាយវិការ" នឹង​ផ្ទុះ​ឡើង ក្នុង​ឆ្នាំ ២០១៥

យោងតាមប័ណ្ណកម្មសិទ្ធិបញ្ហាលេខ ៨៩៣៣៨៧៦ បច្ចេកវិទ្យារបស់ Apple ប្រើប្រាស់កាមេរ៉ាដើម្បី
តាមដានកាយវិការរបស់អ្នកប្រើប្រាស់ ក្នុងបរិយាកាសដែលគេហៅថា ៣ទិស បន្ទាប់មក កុំព្យូទ័រ នឹងដំណើរការទៅតាមការគំនិតរបស់អ្នកប្រើប្រាស់។ បើតាមរូបភាពដែលភ្ជាប់ជាមួយនឹងប័ណ្ណ
កម្មសិទ្ធិបញ្ហា បច្ចេកវិទ្យានេះ នឹងត្រូវបានគេប្រើប្រាស់សម្រាប់បញ្ជាទៅលើអេក្រង់របស់កុំព្យូទ័រ
លើតុ។ ប៉ុន្ដែ វាក៏អាចនឹងត្រូវបានបំពាក់នៅលើ Apple TV ក៏ដូចជាបណ្ដាឧបករណ៍ដែលដំណើរ
ការដោយ iOS របស់ Apple។

គួររំលឹកថា បច្ចេកវិទ្យាស្រដៀងគ្នានេះដែរ ក៏ធ្លាប់ត្រូវបាន Microsoft ប្រើប្រាស់នៅលើឧបករណ៍
Xbox Kinect របស់ក្រុមហ៊ុន Samsung ក៏ធ្លាប់ប្រើវា សម្រាប់ Smart TV របស់ខ្លួន ប៉ុន្ដែ ទាំងនេះ ហាក់មិនទាន់ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅឡើយ។

យ៉ាងនេះក្ដី Apple ក៏ធ្លាប់ធ្វើឱ្យមានការកក្រើកក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពី iPad ត្រូវបានគេដាក់
លក់ក្នុងទីផ្សារ ដែលពេលនោះ មិនទាន់មានក្រុមហ៊ុនណាមួយ យកចិត្តទុកដាក់ទៅលើកុំព្យូទ័រ
ថេប្លេត។ រហូតដល់ឆ្នាំ ២០១៤ ថេប្លេត Apple ២៣៥លានគ្រឿង ត្រូវបានគេលក់ចេញក្នុងទីផ្សារ។
នេះគឺជាជោគជ័យដ៏ធំរបស់ Apple ។ ដូច្នេះ គេ​ជឿជាក់​ថា បច្ចេក​វិទ្យា​ខាងលើនេះ នឹង​ត្រូវ​បាន​
បំពាក់លើ​ឧបករណ៍​ជំនាន់​ថ្មី​របស់ Apple មិន​ខាន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider


Tags: Apple Minority Report Gesture Controls បច្ចេកវិទ្យាប្រើកាយវិការ បច្ចេកវិទ្យា កាយវិការ