CamNews

ជីវិតរស់នៅ 

ចិន៖ ការទិញសម្ភារប្រើបា្រស់តាម "Online" មានការកើនឡើង


ចិន៖ តាមការអោយដឹងពីគេហទព័រ jschina កាលពីពេលថ្មីៗថា កំណើនមនុស្ស ក្នុងការ
ទិញរបស់របរប្រើបា្រស់តាម Online ក្នុងប្រទេសចិនពេលនេះ កំពុងមានការកើនឡើងគួរ
អោយចាប់អារម្មណ៍។ ហើយអ្វីដែលធ្វើអោយគេ មានការងឿងឆ្ងល់នោះគឺថា មនុស្សដែល
និមយទិញរបស់តាម Online ភាគច្រើនជាមនុស្សចាស់ ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង
ទៅឯណ្ណោះ។


របាយការណ៍មួយដែលចេញដោយក្រសួងទូរគមនាគមន៍ចិន កាលពីពេលកន្លងទៅនេះ
បានអោយដឹងថា មានចំនួនមនុស្សរហូតដល់ ១.៧៥ លាននាក់ឯណ្ណោះ ដែលបានប្រើ
ប្រាស់ប្រព័ន្ធអ៊ិនធើរណេត ក្នុងការទិញរបស់របរតាម Oline​ (មនុស្សទាំងនោះភាគច្រើន
រស់ក្នុងទីក្រុងប៉េកាំង និងសៀងហៃ)។



លោក Sun ជាមនុស្សវ័យចំណាស់ម្នាក់ ដែលមានអាយុ ៦២ឆ្នាំ បាននិយាយថា ការទិញ
របស់របរតាម Online គឺមានភាពងាយស្រួលដូចជា ចំណេញពេលវេលា មធ្យោបាយធ្វើ
ដំណើរ និងមានតម្លៃសមរម្យទៀតផង។ លោក Sunបានបន្ថែមថារូបគាត់ ក៏ដូចជាមនុស្ស
ដ៏ទៃទៀត បានទិញនូវរបស់របរតាម Online ដូចជា សម្ភារផ្ទះបាយ សម្រៀកបំពាក់ កាមេ
រ៉ា និងទូរស័ព្ទផងដែរ។

នេះជាវីដេអូក្លីបដែល បង្ហាញពីចំនួនមនុស្ស ក៏ដូចជារបៀបទិញរបស់របរតាមរយៈ Online
ក្នុងប្រទេសចិន។ សូមចុចដើម្បីមើល៕


 

ដោយ៖ នារី
ប្រភព៖ jschina


Tags: lifestyle living 1.70 miliion shop online China