CamNews

មិនគួរឲ្យជឿ 

កប់ទាំងរស់ ៖ បុរសម្នាក់ ត្រូវគេជួយយកចេញពី ក្នុងផ្នូរខ្មោច កប់ក្រោមដី (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ដែលត្រូវបានគេរកអោយឃើញថា កប់ទាំងរស់នៅឯ
ឈាបនដ្ឋាន ប្រទេសប្រេស៊ីលនោះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើកិច្ចអន្តរាគមន៍ ជួយសង្គ្រោះ
ចេញពីក្នុងផ្នូរក្រោមដី ក្រោយពីស្រ្តីម្នាក់ ទូរស័ព្ទប្តឹងប៉ូលីស អោយមកជួយសង្គ្រោះ បន្ទាប់ពី
បានលឺសូរសម្លេង គាត់ព្យាយាមរើបម្រើសចេញពីក្រោមដីនោះមក។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯឈាបនដ្ឋានមួយកន្លែងស្ថិតនៅ
ក្នុងតំបន់ Ferraz de Vasconcelos ក្រុង  Sao Paulo ប្រទេសប្រេស៊ីល ពោលគឺ មិនកិច្ចអន្ត
រាគមន៍ ក្រោយមានការប្តឹងប៉ូលីស បន្ទាប់ពីស្រ្តីជាសាក្សីម្នាក់ បានលាន់ឭសម្លេងមនុស្សនៅ
ក្រោមដី ព្យាយាមងើបចេញមកក្រៅ ខណៈគាត់ទៅអុជធូបនៅឯផ្នូរបងប្អូនរបស់គាត់។

ដោយឡែក បើតាមប្រភពសារព័ត៌មានក្នុងស្រុកអះអាងអោយដឹងថា បុរសខាងលើនេះ ត្រូវ
បានរកអោយឃើញថា គាត់មានបញ្ហាខាងសតិ នេះបើយោងតាមក្មួយប្រុសរបស់គាត់ផ្ទាល់
តែម្តង។ យ៉ាងណាមិញ បើនិយាយពីមូលហេតុដែលនាំអោយឈានទៅដល់ករណីកាយកប់
គាត់ទាំងរស់យ៉ាងដូច្នេះ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ​  តែបើតាមការអះអាងជាជំ
ហានដំបូងអោយដឹងថា ទំនងជាមានការវាយប្រហារធ្វើបាបគាត់  រួចក៏យកមកកប់ទាំងរស់
នៅទីនេះតែម្តង។

បន្ថែមពីលើនេះ ក្រោយពីចេញយុទ្ធនាការចុះជួយសង្គ្រោះហើយនោះ បុរសសតិមិនសូវល្អ
ខាងលើ   ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យវិកលចរិក   តែមិនដល់រយៈពេលមួយថ្ងៃផង
គាត់ត្រូវបានគេបញ្ជូនអោយត្រលប់ទៅផ្ទះរបស់គាត់វិញ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាប
កាន់តែច្បាស់ តាមដានបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Brazil Sao Paulo Ferraz de Vasconcelos