CamNews

ប្លែកៗ 

ខ្មោចដេញក្រុមគ្រួសារមួយ អោយចេញពីផ្ទះ មកនៅក្នុងរថយន្ត

ក្រុមគ្រួសារមួយដែលរស់នៅប្រទេសអង់គ្លេសបានជួបប្រទះហេតុការណ៍ចម្លែកនៅផ្ទះរបស់គេដែល
បានបណ្ដាលអោយគេបាននាំគ្រួសាររើចេញពីផ្ទះតែម្ដង។

ក្រុមគ្រួសារបស់លោក George Doherty និង Rosaleen Doherty រស់នៅ West Yorks ប្រទេសអង់
គ្លេស។ អ្នកស្រី Rosaleen ជាប្រពន្ធវ័យ ៤៧ ឆ្នាំបានប្រាប់អោយដឹងថា ក្រុមគ្រួសាររបស់គាត់បានជួប
ប្រទះជាមួយនឹងខ្មោចជាញឹកញយនៅក្នុងផ្ទះ ដែលវាបានបន្តអុកឡុក មិនអោយក្រុមគ្រួសាររបស់
គាត់រស់នៅបានសុខ។

អ្នកស្រីបានបន្ថែមទៀតផងដែរថា មានពេលមួយនោះពួកគេបានឮសម្លេងគោះទ្វារខ្លាំងៗ ហើយបន្តិច
ក្រោយមកភ្លើងក៏បានបើក បិទ បើក បិទ ដោយខ្លួនឯង មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែភ្លើងនៅបន្ទប់
ផ្ទះបាយក៏ដូចគ្នា មើលទៅហាក់ដូចជាខ្មោចវាមិនចង់អោយយើងនៅផ្ទះនេះនោះទេ។ ក្រោយមកក្រុម
គ្រួសាររបស់គេបានចាកចេញពីផ្ទះនោះដោយបានរត់ទៅនៅក្នុងរថយន្តធំមួយដែលគេបានជួលស្នាក់
នៅជាបណ្ដោះអាសន្ន ហើយកំពុងតែរកមើល ផ្ទះថ្មីផងដែរ។ នេះបើស្ដាប់ទៅវាហាក់ដូចជាស្រដៀង
និងរឿង Paranomal Activity តែនេះត្រូវបានគេអះអាងថាជាការពិត៕ 
ដោយ៖ ម៉ូកា
ប្រភពពី៖ K14 

Tags: ghost ship photo