CamNews

ទូរស័ព្ទ 

លេចចេញពីការរីកចំរើននូវសមត្ថភាពថ្មី ៤យ៉ាងនៃកាម៉េរ៉ានៅលើNokia Lumia

Website WeloveWP.hk បានបង្ហាញពីព័ត៌មានស្តីពីApplicationsរបស់Nokia Camera
Extension។
វាត្រូវបានបំពាក់ក្នុងmenuរបស់Camera នៅលើបណ្តារទូរស័ព្ទប្រើប្រាស់
Windows Phoneរបស់
ក្រុមហ៊ុន។

ភាពរីកចំរើននេះ នឹងនាំមកនូវសមត្ថភាពថ្មី៤យ៉ាងសំរាប់Lumia ដែលរួមមានៈ សមត្ថភាពថតរូប
ជាក្រុមដ៏ឆ្លាតវៃ(Smart Group Shot) ថតរូបបន្តបន្ទាប់គ្នា(Action Shot) ថតរូបទេសភាពទាំងមូល
(Panorana) និងកំនត់ម៉ោងថតដោយស្វ័យប្រវត្តិ(Timer)។ Action Shot អាចថតរូប៨សន្លឹកបាន
យ៉ាងលឿនក្នុងពេលតែមួយ ក្នុងពេលដែលPanorama នឹងបង្កើតជារូបថតធំមួយដោយរួមបញ្ចូល
គ្នានូវរូបថត៥សន្លឹក។ នៅក្នុងវីដេអូ២ខាងក្រោម Camera Extensionត្រូវបានបង្ហាញឲឃើញដោយ
ទូរស័ព្ទLumia 900។

[IMG]


ប្រហែលជាសមត្ថភាពរបស់កម្មវិធី Smart Group Shot ពិសេសជាងគេព្រោះវានឹងថតរូបយក៥
សន្លឹកពេលអ្នកថតលើមនុស្សមួយក្រុម ហើយក្រោយមកវានឹងកំណត់នូវទំរង់មុខនិង អនុញាតិ
ឲអ្នកប្រើប្រាស់អាចជ្រើសរើសរូបណាក៏បានក្នុងចំណោម៥សន្លឹកដែលcameraបានថត(ឧទា-
ហរណ៏បើសិនជាមនុស្សណាម្នាក់ថតទៅឃើញបិទភ្នែក អ្នកអាចជ្រើសរើសរូបមួយសន្លឹកទៀត
ដែលមិនបិទភ្នែក)៕

Video បង្ហាញពីសមត្ថភាពរបស់កម្មវិធីPanorama

Video បង្ហាញពីសមត្ថភាពរបស់កម្មវិធីSmart Group Shot

ដោយ៖ nano
ប្រភព៖ tte


Tags: Nokia Lumia smartphone hightech