CamNews

ព័ត៌មានបច្ចេកវិទ្យា 

Angry Birds: Go! នឹង​បង្ហាញខ្លួន នៅរដូវវិស្សមកាល ចុងឆ្នាំនេះ

Rovio, ក្រុមហ៊ុនផលិតហ្គេម Angry Birds ដ៏ល្បីឈ្មោះ បានឲ្យដឹងថា ពួកគេជិតធ្វើការបង្ហាញ
ណែនាំហ្គេមនៅលើទូរស័ព្ទ ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា "Angry Birds: Go!" នៅរដូវ
វិស្សមកាល ឆ្នាំនេះ។

តាមគេហទំព័រ Phonearena, បណ្តាព័ត៌មានស្តីពី "Angry Birds: Go!" គឺមានតិចតួច។ វាអាចជា
ហ្គេមប្រណាំងឡានមួយ។ បើតាមពាក្យសំដីខ្លះរបស់ក្រុមហ៊ុន, Rovio បានឲ្យដឹងថាៈ "នោះគឺ
ជា Angry Birds ប៉ុន្តែនឹងមិនដូចអ្វីដែលអ្នកធ្លាប់ បានដឹងនោះទេ"។

បើតាម​តួអក្សរ "Ready, Set, Go" យើងអាចស្មានបានថា វាជាហ្គេមប្រណាំងឡាន នៃ Angry
Bird ដ៏ចាប់អារម្មណ៍មួយ។ Rovio បានឲ្យដឹងថា ហ្គេមនេះនឹងបង្ហាញខ្លួន នឹងបង្ហាញខ្លួននៅ
រដូវវិស្សមកាល ឆ្នាំនេះហើយ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Angry Birds: Go game hightech news