CamNews

បច្ចេកវិទ្យា 

ប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំឆ្នាំរបស់បណ្តាវិស្វករ ឯកទេសកម្មវិធី Software ក្នុងពិភពបច្ចេកវិទ្យា

កាលពីពេលថ្មីៗនេះ គេហទំព័រផ្នែកវិជ្ជាជីវៈមួយមានឈ្មោះថា Glassdoor.com ទើបតែបាន
ធ្វើសេចក្តីប្រកាសអោយដឹងពីលទ្ធផលស្រាវជា្រវរបស់ខ្លួនស្តីអំពីប្រាក់បៀវត្សរ៍ជាមធ្យមប្រ
ចាំឆ្នាំរបស់បណ្តាវិស្វករជំនាញខាងកម្មវិធី Software របស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
មួយចំនួននៅតំបន់ជ្រលង Silicon (ប្រទេសអាមេរិក)។ ហើយលទ្ធផលទាំងនោះគឺពឹងផ្អែក
លើឯកសារដែលផ្តល់ជូនពីខាងបណ្តាបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនទាំងនោះផ្ទាល់
ផងដែរ។


វិស្វករឯកទេសផ្នែកកម្មវិធី Software របស់ក្រុមហ៊ុន eBay ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យម
ប្រចាំឆ្នាំគឺប្រហែល ៩០.៨៩៤ដុល្លាអាមេរិក ។



វិស្វករឯកទេសផ្នែកកម្មវិធី Software របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មគិតប្រាក់ និងផ្ទេរប្រាក់
តាមរយៈប្រព័ន្ធអ៊ីនធើណែតPaypal ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំឆ្នាំគឺប្រហែល
៨៩.៦២២ ដុល្លាអាមេរិក ។



ក្រុមហ៊ុនឯកទេសខាងផ្នែកបច្ចេកវិទ្យា chipset ធ្វើការអភិវឌ្ឍន៍ card ក្រាហ្វិកឈ្មោះ nVidia
ផ្តល់ប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំឆ្នាំដល់បុគ្គលិកឯកទេសរបស់ខ្លួនប្រហែល ៩៦.០៦៥ដុល្លា
អាមេរិក។



ក្រុមហ៊ុន Software ដ៏ល្បីឈ្មោះ Oracle ផ្តល់ប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំឆ្នាំសំរាប់បុគ្គលិក
ជំនាញផ្នែក Software របស់ខ្លួនចំនួនប្រហែល ៩៩.៣៤៩ដុល្លាអាមេរិក។



ក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតក្នុងពិភពលោក HP ផ្តល់ប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំឆ្នាំដល់
បុគ្គលិកអ្នកជំនាញផ្នែក Software ចំនួនប្រហែល ៨៧.៥៣២ដុល្លាអាមេរិក។



Cisco ក្រុមហ៊ុននាំមុខគេក្នុងពិភពលោកខាងផ្នែកប្រព័ន្ធអ៊ីនធើណែត ផ្តល់ប្រាក់បៀវត្សរ៍ជា
មធ្យមសំរាប់បុគ្គលិកជំនាញរបស់ខ្លួនឡើងរហូតដល់ ១០៥.៦២០ដុល្លាអាមេរិកក្នុងមួយឆ្នាំ។



បុគ្គលិកជំនាញខាង Software របស់ក្រុមហ៊ុន Yahoo ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំ
ឆ្នាំមានចំនួនប្រហែល ១០២.៦៤៣ដុល្លាអាមេរិក។



បុគ្គលិកជំនាញរបស់ក្រុមហ៊ុន Google ទទួលបានប្រហែល ១០៣.២១១ដុល្លាអាមេរិកក្នុង
មួយឆ្នាំ។



ក្រុមហ៊ុនគេហទំព័រកំសាន្តធំបំផុតក្នុងពិភពលោក Facebook ផ្តល់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ
សំរាប់បុគ្គលិកជំនាញផ្នែកកម្មវិធី Software របស់ខ្លួនជាមធ្យមចំនួន ១១០.៦៨៦ដុល្លា
អាមេរិក។



វិស្វករជំនាញផ្នែក Software របស់ក្រុមហ៊ុន Apple ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំមាន
ចំនួន ១០៣.៧៧៥ដុល្លាអាមេរិក ៕


ប្រភព៖ Glassdoor
ដោយ៖ រស្មី

Tags: electronicapplegooglesoftwaretechnologynvidiayahoosiliconoracleebaypaypalfacebool