CamNews

យល់ដឹង 

ចង់ស្លាប់មុនអាយុដែរឬទេ? សេវាកម្ម ស្លាប់ បូជា និង ចាប់ជាតិសាជាថ្មី ត្រឹមតែ ៩០ដុល្លារ តែប៉ុណ្ណោះ

ស្ទើរតែមិនគួរឲ្យជឿ ៖ ធុញទ្រាន់នឹងការរស់នៅ? ប្រសិនបើលោក   អ្នករស់នៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន នោះលោកអ្នកអាចនឹងចំណាយកញ្ចប់ថវិការ ដើម្បី  ទទួល យកការប្រឹក្សា បញ្ហា របស់ អស់លោកអ្នក ។ 



សម្ភោធជាផ្លូវការនៅថ្ងៃទី ៤ មេសា ឆ្នាំនេះ Samadhi នឹងនាំមកជូននូវ បទពិសោធន៍ស្លាប់ បូជា និង ការចាប់ជាតិសាជាថ្មី ក្រោយពីក្រុមអ្នកចូលរួមវគ្គនេះទាំងអស់នឹងត្រូវបានសម្លាប់។ ក្រុមការងារ ពិសេសនៅក្នុងវគ្គថ្មីស្រឡាងមួយនេះឲ្យដឹងថា វគ្គថ្មី មានរយៈពេលពេញ ត្រឹមតែ ២ម៉ោងនឹងផ្តល់ជូន នូវអតិថិជនរបស់ខ្លួន នូវបទពិសោធន៍ស្លាប់ (ការក្លែងស្លាប់) ដែលជាជំនួយមួយក្នុងការបំភ្លេចចោល រាល់បញ្ហា នៅក្នុងជីវភាពប្រចាំថ្ងៃ ឈានទៅចាប់យកទស្សនវិស័យថ្មី នេះបើយោងតាមសារព័ត៌មាន រ៉យទ័រ ។ 


បន្ទាប់ពីពួកគេត្រូវបានសម្លាប់ (ក្លែងស្លាប់) ក្រុមអ្នកចូលរួមវគ្គទាំងអស់ នឹងឆ្លងកាត់ដំណាក់កាល ក្លែង បូជា វិញម្តង ដែលពោរពេញទៅដោយអណ្តាតភ្លើងជុំវិញពួកគេ ក្រោយមកទៀត​ ឆ្លងកាត់ វគ្គ ចាប់ជាតិសាជាថ្មី ដោយឆ្លងកាត់ បំពង់ស្បូនជ័រ​។ ក្រុមអ្នកចូលរួម គូសបញ្ជាក់​នៅឯសន្និសិទសារព័ត៌ មានឲ្យដឹងថា នោះគឺជាបទពិសោធន៍ថ្មីមួយ ដែលនាំមកនូវការ ចិត្តខត្តី  ដែលអាចនឹងធ្វើឲ្យមានការ  ផ្លាស់ប្តូរទស្សនវិស័យរបស់មនុស្ស។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា គម្រោងផែនការ Samadhi គ្រោងនឹងធ្វើឡើង ២ម៉ោង ជារៀងរាល់ ៤ ថ្ងៃ ក្នុងមួយសប្តាហ៍ នៅទីក្រុងសៀងហៃ ប្រទេសចិន៕




ប្រែសម្រួលដោយ ៖ តារា 


ប្រភព ៖ អាស៊ីវ័ន 


Tags: death cremated Reborn China