CamNews

ប្លែកៗ 

កីឡាតឺនីសសំរាប់អ្នកពិការភ្នែកក្នុងប្រទេសជប៉ុន

ប្រទេសជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលពោរពេញទៅដោយការច្នៃប្រឌិត
និងរបកគំហើញថ្មីៗគួរអោយចាប់អារម្មណ៍បំផុត។ ហើយកាលពីពេលថ្មីៗនេះប្រទេស
ជប៉ុនទើបតែបានធ្វើការឧទ្ទេសនាមនូវប្រភេទកីឡាដ៏ពិសេសបំផុតមួយទៀតនោះគឺកីឡា
វាយតឺនីសសំរាប់មនុស្សពិការភ្នែក។

ការចាប់កំណើតរបស់ប្រភេទកីឡានេះអាចនិយាយបានថាគឺដោយសារតែការខិតខំប្រឹង
ប្រែងលះបង់ដ៏ធំបំផុតរបស់លោក Miyoshi Takei ដែលគាត់គឺជាមនុស្សម្នាក់ដែលពិការ
ភ្នែក។ ប៉ុន្តែបើទោះបីជាពិការភ្នែកក៏ដោយលោក Miyoshi Takei បានលេងកីឡានេះតាំងតែ
ពីគាត់នៅវ័យក្មេងមកម្ល៉េះដោយមានការលើកទឹកចិត្តនិងការជួយជ្រោមជ្រែងពីសំណាក់
លោកគ្រូអ្នកគ្រូនៅក្នុងសាលារបស់គាត់។

ទិសដៅធំបំផុតរបស់លោក Miyoshi Takei នៅក្នុងពេលនោះគឺធ្វើយ៉ាងណាដើម្បីអាចវាយ
គ្រាប់តឺនីសដែលកំពុងតែហោះនោះអោយចំបានល្អបំផុត។ លើកដំបូងប្រការនេះប្រហែល
ជាមិនអាចទៅរួចនោះឡើយជាមួយគាត់ ដោយសារតែភ្នែករបស់គាត់ពិការមិនអាចមើល
ឃើញអ្វីទាំងអស់ ហើយរាល់ប្រតិកម្មទាំងឡាយគឺត្រូវពឹងលើត្រចៀកទាំងស្រុង។

បន្ទាប់ពីការព្យាយាមជាច្រើនលើកច្រើនសារទីបំផុតលោក Miyoshi ក៏ទទួលបានជោគជ័យ
គឺដោយសារតែមានអ្នកជំនាន់ក្រោយបានធ្វើការអភិវឌ្ឍន៍នូវប្រភេទកីឡាមួយនេះ។ ដំបូង
ឡើយ គឺធ្វើគ្រាប់តឺនីសអោយមានសំលេងបញ្ចេញមកខាងក្រៅដើម្បីអោយអ្នកពិការអាច
ស្តាប់លឺនិងអាចប៉ាន់ស្មានដឹងពីទិសដែលគ្រាប់នោះរត់។ រាល់ការខិតខំប្រឹងប្រែងរបស់
លោក Miyoshi ទាំងប៉ុន្មានទីបំផុតគាត់ក៏ទទួលបានពានរង្វាន់ជើងឯកជាតិជាលើកដំបូងលើ
ប្រភេទកីឡាវាយតឺនីសសំរាប់មនុស្សពិការភ្នែកនេះដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសជប៉ុន
ក្នុងឆ្នាំ ១៩៩០ ។

ហើយថ្ងៃនេះ, ជារៀងរាល់ឆ្នាំមានកីឡាករជប៉ុនរាប់សិបអ្នកបានចូលរួមប្រកួតលើមុខវិជ្ជា
កីឡាប្រភេទនេះយ៉ាងច្រើនកុះករ ហើយក្នុងនោះក៏មានមួយចំនួនមកពីប្រទេសផ្សេងៗដូច
ជាប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ អង់គ្លេស និង អាមេរិក ក៏បានមកចូលរួមផងដែរ។

តែគួរអោយសោកស្តាយពេលនេះលោក Miyoshi មិនមានឱកាសអាចដឹងបានថាការខិតខំ
ប្រឹងប្រែងនិងគំនិតច្នៃប្រឌិតរបស់គាត់មានការរីកចំរើនដល់កំរិតណានោះឡើយ ព្រោះគាត់
បានទទួលមរណៈភាពកាលពីមួយឆ្នាំមុនក្នុងអាយុ ៤២ឆ្នាំ នៅពេលដែលគាត់និងប្រពន្ធ
របស់គាត់ដែលក៏ជាអ្នកពិការភ្នែកដែរនោះ កំពុងនៅលើផ្លូវធ្វើដំណើរត្រលប់មកផ្ទះវិញ ក៏
ស្រាប់តែដួលធ្លាក់ចូលទៅលើផ្លូវដែលរថភ្លើងកំពុងតែធ្វើដំណើរនៅក្នុងទីក្រុងតូក្យូ។ លោក
Miyoshi ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលម្នាក់ដែលមានតួនាទីធំបំផុតក្នុងការជួយលើកស្ទួយ
ធ្វើការអភិវឌ្ឍន៍នូវប្រភេទកីឡាវាយតឺនីសសំរាប់មនុស្សពិការភ្នែកនៅទូទាំងពិភពលោក
យើងនេះផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ OD & DT
ដោយ៖ រស្មី

Tags: unbelieabletennissportmiyoshitennis for the blindmiyoshi takei