CamNews

បច្ចេកវិទ្យា 

Google បង្ហាញខ្លួន Nexus 7 ទំហំ 32GB + 3G តំលៃ 299$

កាលពីថ្ងៃម្សិលមិញ Google បានបំពេញបន្ថែមនូវ model Nexus 7 ដែលមានភ្ជាប់ជា
មួយ
Network ទូរស័ព្ទដៃបាន ដែលក្រុមហ៊ុនបានហៅឈ្មោះថា Nexus 7 (32GB +
Mobile)។

ក្រៅពីទំហំមេម៉ូរីក្នុង 32GB និងមាន 3G, រូបសណ្ឋានរបស់ឧបករណ៍នេះមិនមានអ្វីប្លែកបើប្រៀប
ជាមួយ Nexus 7 ដែលបានដាក់លក់នៅលើទីផ្សារកាលពីពេលមុនឡើយដែលក្នុងនោះរួមមាន
CPU NVIDIA Tegra 3, អេក្រង់ IPS កំរិតពន្លឺ 1280 x 800, កាមេរ៉ាមុខ 1,2MP។ Nexus 7 (32GB
+ Mobile) នឹងដាក់លក់ចាប់ពីថ្ងៃទី13/11 ក្នុងតំលៃ 299$។ វាមិនត្រូវបាន Lock ដោយ Network
ណាទាំងអស់ ប៉ុន្តែសំរាប់ Version ដាក់លក់នូវអាមេរិចគឺនឹងមានភ្ជាប់មកជាមួយ SIM របស់ AT&T
រឺ T-Mobile។ បណ្តាប្រទេសដំបូងដែលបានទទួលចែកចាយ Nexus 7 (32GB + Mobile) មាន៖ អង់-
គ្លេស, អាមេរិច, អូស្រ្តាលី, បារាំង, អាឡឺម៉ង់, អេស្បាញ និងកាណាដា។ Tablet នេះអាចបំពាក់ជា
ស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.2 ពេលដល់ដៃអ្នកប្រើប្រាស់។

ក្នុងឱកាសនេះ Google ក៏បានឲ្យដឹងដែរថា Nexus 7 Wi-Fi ទំហំ 16GB នឹងត្រូវបញ្ចុះតំលៃនៅ
សល់តែ 199$ ពោលស្មើតំលៃលក់ Version 8GB កាលពីពេលមុន ដែលក្នុងនោះគំរូ 32GB Wi-Fi
មានតំលៃ 249$។ ចំណែក Version 8GB មិនត្រូវបានក្រុមហ៊ុនបង្ហាញឡើយ ប្រហែលជា Google
ឈប់ផលិតវាហើយមើលទៅ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: google nexus 7 32gb + 3g tablet hightech