បន្ទាប់ពីរឿង និនចាអណ្តើក ឬ Teenage Mutant Ninja Turtle បានប្រកាស ការដាក់បញ្ចាំងរួច មកក្រុមហ៊ុន Paramount ដែលជាអ្នកផលិតរឿងនេះ ក៏បានចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយរឿង នេះផងដែរ ។
ថ្មីៗនេះខាងក្រុមហ៊ុន Paramount សាខានៅឯ អូស្ត្រាលី បានដាក់ចេញផ្សាយនូវរូប Poster ថ្មីមួយ របស់រឿងនិនចាអណ្តើក ដែលត្រូវបានទស្សនិកជន រិះគន់យ៉ាងចាស់ដៃ រហូតដល់ត្រូវ លុបរូប នោះចេញពី បណ្តាញសង្គម Twitter របស់ខ្លួន ។ បើយើងមើលទៅ រូបនោះយើងឃើញ និនចា អណ្តើក ទាំងនោះ ធ្លាក់ចេញពីអគារ ខ្ពស់មួយដែល កំពុងតែផ្ទុះឆាបឆេះ ។ មិនត្រឹមតែប៉ុណ្ណោះ ខាងគណនីក្រុមហ៊ុន Paramount ថែមទាំងឆ្លៀត ប្រកាសថារឿងនេះ និងចេញនៅថ្ងៃទី ១១ ខែ កញ្ញាទៀត ដែលវាមានន័យថា ៩/១១ គឺជាថ្ងៃសោកនាដកម្ម នៅអាមេរិក ដែលពួកភារវកម្ម ធ្វើ អោយយន្តហោះ បើកបុក អគារពាណិជ្ជកម្ម ។ គ្រាន់តែឃើញដូចនេះ ទស្សនិកជន បានបញ្ចេញ ប្រតិកម្ម យ៉ាងខ្លាំងដោយ អ្នកខ្លះបានប្រឆាំង ដាច់អហង្ការថា នឹងមិនចូល មើលរឿងនេះឡើយ ។
ក្រោយមករូប Poster នោះត្រូវបានលុបចេញហើយ Paramounth ក៏បានចេញមក សុំទោសផង ដែរថា ខ្លួនមិនបាន គិតឬចង់ យកសោកនាដកម្មនោះ មកធ្វើជា ការផ្សាយពាណិជ្ជកម្មឡើយ ។ ទោះបីជារូបត្រូវបាន ដកចេញ តែថ្ងៃដែលរឿងនេះ ចាក់នៅ អូស្ត្រាលី នឹងមិនប្តូរឡើយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline