CamNews

ផលិតផលថ្មី 

Samsung នឹងបង្ហាញ ទូរទស្សន៍កោង Curved UHD TV ដំបូងរបស់ពិភពលោក នៅកម្ពុជា ចុងខែនេះ

ភ្នំពេញ៖ តាមរយៈ ការបង្កើតបច្ចេកវិទ្យាថ្មី ឥតឈប់ឈរ និង ក្នុងនាមជាក្រុមហ៊ុន ផ្តល់នូវដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា ធំជាងគេបំផុត ក្នុងពិភពលោក ក្រុមហ៊ុន Samsung បានក្លាយជា ក្រុមហ៊ុនទូរទស្សន៍លេខ១ ក្នុងពិភពលោកសម្រាប់រយៈពេល ៨ឆ្នាំ ជាប់ៗគ្នា និង ជាក្រុមហ៊ុនទូរទស្សន៍លេខ១ នៅលើទីផ្សារកម្ពុជាផងដែរ ។

ក្រុមហ៊ុន Samsung ប្រកាសថា ខ្លួននឹងធ្វើការសម្ពោធ ទូរទស្សន៍កោង Curved UHD TVដំបូងបំផុត របស់ពិភពលោករបស់ខ្លួន នៅលើទីផ្សារកម្ពុជា នៅថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2014។

តាមរយៈការបង្ហាញនៃម៉ូឌែលទូរទស្សន៍ថ្មីពីរ ម៉ូឌែលទូរទស្សន៍កោង U9500 ទំហំ 105 អ៊ីញ UHD TV និងទូរទស្សន៍បត់ U9B ទំហំ 85 អ៊ីញ UHD TV នៅពិព័រណ៍ CES 2014 ក្រុមហ៊ុននឹងដាក់បញ្ចូល ម៉ូឌែលទូរទស្សន៍ទំាងនេះ ទៅក្នុងប្រភេទទូរទស្សន៍រាងកោង ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ខ្លួននៅឆ្នាំនេះ។ បើយោងតាមរបាយការណ៍ ក្រុមហ៊ុន Samsung ឆ្នាំ 2014 នេះនឹងក្លាយជាឆ្នាំនៃយុគសម័យថ្មីមួយ នៃទូរទស្សន៍រាងកោង ដែលជាបទពិសោធន៍នៃការផ្តល់ជូន នូវរូបភាពច្បាស់ឥតខ្ចោះចុងក្រោយបង្អស់ ជាមួយនឹង ការដាក់ដំណើរការ និងលក់ជាផ្លូវការនៃទូរទស្សន៍កោង Curved UHD TV      ដំបូង របស់ពិភពលោក ដែលក្រុមហ៊ុន Samsung បានដាក់បញ្ចូលនៃបច្ចេកវិទ្យា ច្នៃប្រឌិតថ្មីនៃរាងកោង ជាមួយនឹងបច្ចេកវិទ្យា ទូរទស្សន៍រូបច្បាស់ឥតខ្ចោះ (UHD) របស់ខ្លួន។

នៅក្នុងពិព័រណ៍ CES 2014ក្នុងប្រទេស អាមេរិក ទូរទស្សន៍កោង U9500 ទំហំ 105 អ៊ីញ UHD TV របស់ក្រុមហ៊ុន Samsung ទទួលបានពានរង្វាន់“ទូរទស្សន៍ UHD កោងដំបូង និងធំជាងគេបំផុត នៅលើពិភពលោក”។ លក្ខណៈពិសេសដែលពង្រីកនៃការបង្ហាញពីការរចនារាងកោង និង ជាទូរទស្សន៍ដ៏ ធំបំផុតមិនធ្លាប់មានជាមួយនឹង សមាមាត្រភាពយន្តនៃទំហំ 21 x 9 ដើម្បីបង្កើត បទពិសោធន៍ នៃការទស្សនាភាពយន្តពិតប្រាកដនៅក្នុងបន្ទប់។

សូមរង់ចាំទំាងអស់គ្នាដើម្បីទទួលបានព័ត៌មានបន្ថែម អំពីលក្ខណៈពិសេសដែលមាន នៅក្នុង ទូរទស្សន៍កោង  Curved UHD TV ដំបូងរបស់ពិភពលោក ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

Tags: technology samsung tv curved uhd tv'sine