CamNews

ណាសានឹងផលិតយន្តហោះដែលអាច​ ហោះត្រង់មកស្ដាំ ទៅឆ្វេង​ ដោយមិនបាច់បត់

ណាសា ចំណាយប្រាក់ចំនួន ១០០,០០០ដុល្លារ  សំរាប់ការផលិតយន្តហោះ និងហោះហើរ
សាកល្បងយន្តហោះ supersonic ដែលមានរាងដូចជា Ninja មានល្បឿនលឿនជាងសម្លេង
មានសមត្ថភាពអាចហោះហើរ បានខ្ពស់បំផុតនៅលើអាកាស។

Supersonic  គឺជាយន្តហោះមួយ   ដែលមានលក្ខណៈពិសេស    ត្រូវបានគេរចនាម៉ូដឡើង
យ៉ាងល្អឥតខ្ចោះមានរូបរាងដូចជា Ninja​ ស្តើង មានស្លាបទាំងសងខាងវែង ដែលអាចហោះ
ហើរត្រង់ទៅមុខ ឬត្រង់មកស្ដាំ ឬឆ្វេង ដោយមិនចាំបាច់បត់ ព្រមទាំងអាចចុះចតត្រង់ទៅលើ
ដីបានយ៉ាងងាយស្រួល។

នេះគឺជាបច្ចេកវិទ្យា  វិទ្យាសាស្រ្តថ្មីមួយទៀត   ដែលក្រុមអ្នកវិទ្យាសាស្រ្ត   បានបង្កើតឡើង
ជាបន្តបន្ទាប់ នៅលើភពផែនដីយើងក្នុងពេលបច្ចុប្បន្ន៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: NASA NASA approves $100000 for testing of sideways supersonic plane