CamNews

បច្ចេកវិទ្យា 

Nokia លក់កម្មសិទ្ធិបញ្ញាចំនួន ៤៥០ ទៅអោយ Sisvel International

នៅក្នុងសេចក្តីជូនដំណឹងថ្មីបំផុតមួយរបស់ខ្លួនដែលបានចុះផ្សាយកាលពីពេលថ្មីៗកន្លង
មកនេះ Sisvel International ដែលជាក្រុមហ៊ុនផ្តល់អាជ្ញាប័ណ្ណមួយមានទីស្នាក់ការនៅ
ក្នុងប្រទេស អ៊ីតាលី បានអោយដឹងថាពួកគេទើបតែបានបញ្ចប់នូវកិច្ចចរចារថ្មីមួយទៀត
របស់ខ្លួនប្រកបដោយជោគជ័យក្នុងការទិញបន្តនូវប័ណ្ណកម្មសិទ្ធិបញ្ញាចំនួន ៤៥០ ពីក្រុម
ហ៊ុនផលិតទូរស័ព្ទ Nokia ។

រាល់ប័ណ្ណកម្មសិទ្ធិបញ្ញាដែល Nokia លក់ទៅអោយ Sisvel International នោះ សំខាន់គឺ
ទាក់ទងទៅនឹងបច្ចេកវិទ្យាឥតខ្សែរួមមានដូចជា GSM, 3G, LTE, UMTS/WCDMA... និង
បច្ចេកវិទ្យា encoding សំរាប់វីដេអូ ជាដើម។ ហើយប្រការទាំងអស់នេះមិនមែនមានន័យ
ថាមានតែក្រុមហ៊ុន Nokia មួយនោះទេដែលមានប្រើប្រាស់នូវប័ណ្ណកម្មសិទ្ធិទាំងអស់នេះ
ក្នុងនោះក៏មានក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗជាច្រើនប្រើប្រាស់ផងដែរ ពីព្រោះពួកវាមាន
ទំនាក់ទំនងជាមួយបច្ចេកវិទ្យាសំរាប់ធ្វើការតភ្ជាប់ដែលមានភាពសំបូរបែបនិងត្រូវបានប្រើ
ប្រាស់យ៉ាងទូលំទូលាយបំផុត។ ចំពោះតំលៃនៃការទិញបន្តនូវប័ណ្ណកម្មសិទ្ធិទាំងអស់នោះ
ភាគីទាំងពីរមិនមានការបញ្ជាក់អោយដឹងនោះឡើយ ប៉ុន្តែត្រូវបានគេធ្វើការសន្និដ្ឋានថា
ចំពោះកិច្ចការលក់ដូរនេះនឹងអាចជួយអោយមានស្ថិរភាពនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន
Nokia ក៏ដូចជាកិច្ចការពាណិជ្ជកម្មមានដំណើរការកាន់តែប្រសើរឡើងនាពេលអនាគត
របស់ក្រុមហ៊ុននេះទៀតផង។ ពីព្រោះតែជាក្រុមហ៊ុនផលិតទូរស័ព្ទដែលមានអាយុកាលដ៏
យូរលង់បំផុតនោះ ហេតុដូច្នេះ Nokia បានកាន់កាប់នូវប័ណ្ណកម្មសិទ្ធិបញ្ញាជាច្រើន ដែល
យោងតាមប្រភពមួយចំនួនបានអោយដឹងថាបច្ចុប្បន្នប័ណ្ណកម្មសិទ្ធិដែល Nokia មានក្នុង
ដៃគឺមានចំនួនរហូតដល់ ៣០.០០០ ឯណោះ៕

ប្រភព៖ PC World
ដោយ៖ រស្មី

Tags: electronicnokiatechnologypatentltegsmsisvel internationalumts/wcdmaencodingsystem