CamNews

ព័ត៌មានបច្ចេកវិទ្យា 

LG នឹងបង្ហាញខ្លួន smartwatch "G-Arch" ខ្សែដៃកីឡា "G-Health" ដើម្បីប្រើជាមួយ LG G3?

ថ្មីៗនេះ កាសែត Korea Herald បានបង្ហើបឲ្យដឹងថា LG នឹងឆាប់ធ្វើការបង្ហាញ smartwatch "G-Arch" និងខ្សែដៃប្រភេទកីឡា តាមដានសុខភាព "G-Health" ដើម្បីប្រើរួមជាមួយនឹង ស្មាតហ្វូនជំនាន់បន្ទាប់ របស់ LG G2។

ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ផលិតផលថ្មីទាំងបី ខាងលើនេះ លទ្ធភាពច្រើននឹងត្រូវបាន LG ធ្វើ ការបង្ហាញណែនាំ នៅក្នុងពិព័រណ៌ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែ កុម្ភះ ឆ្នាំក្រោយ។ ចំណែកខាង LG វិញ មិនបានមានប្រតិកម្មអ្វីទាំងអស់ ស្តីពីព័ត៌មានចចាមអារាមនេះ ប៉ុន្តែពួកគេបាន បញ្ជាក់ជាមួយគេហទំព័រ Engadget ថា ក្រុមហ៊ុននឹងមាន "ផលិតផលពាក់ដៃមួយ" នៅក្នុងពិធីបង្ហាញ របស់ខ្លួន។

Smart Activity Tracker (រូបភាព៖ engadget)

កាលពីដើមឆ្នាំនេះ LG ក៏បានធ្លាប់ធ្វើការបង្ហាញណែនាំនូវខ្សែពាក់ដៃ Smart Activity Tracker ដែល មានសមត្ថភាពអាចកំណត់ GPS, តាមដាននូវចង្វាក់បេះដូង ល្បឿននៃការរត់ ដើរ និងអាចប្រើជាមួយ នឹងស្មាតហ្វូន LG ផងដែរ។ បើទោះជាបានបង្ហាញខ្លួន ជាច្រើនខែមកហើយ ប៉ុន្តែមកដល់ពេលនេះ ផលិតផលនេះ នៅតែមិនទាន់ឃើញមានដាក់លក់ នៅលើទីផ្សារនៅឡើយទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: LG SmartWatch "G-Arch" bracelet sport "G-Health" Hightech