CamNews

នាវាអាមេរិកត្រូវបានទ័ពជើងទឹកអ៊ីរ៉ង់ �រំខាន� នៅតំបន់ ឈូងសមុទ្រ

មន្ដ្រីជាន់ខ្ពស់នៃក្រសួងការពារជាតិម្នាក់របស់អាមេរិកបានអោយដឹងថា ក្រុមនាវាល្បឿន
លឿនរបស់អ៊ីរ៉ង់ បានរំខានដល់នាវារបស់អាមេរិក នៅក្នុងព្រឹត្ដិការណ៍ទាំងពីរនាពេលថ្មីៗ
នេះនៅតំបន់ឆកសមុទ្រ Hormuz។

CNN ដកស្រង់សំដីមន្ដ្រីជាន់ខ្ពស់របស់អាមេរិក បានអោយដឹងថា ព្រឹត្តិការណ៍ទីមួយ កើត
ឡើងកាលពីសប្ដាហ៍មុននៅពេលនាវា USS New Orleans កំពុងធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ
Hormuz ចូលទៅឈូងសមុទ្រ Persian ។ កប៉ាល់ល្បឿនលឿនរបស់អ៊ីរ៉ង់បានចាប់ផ្ដើមចូល
ទៅជិតនាវារបស់អាមេរិកក្នុងចំងាយ ៥០០ ម៉ែត្រ។

ព្រឹត្ដិការណ៍ទីពីរ ទាក់ទិនទៅនឹងអូប័រមួយគ្រឿងរបស់កងកម្លាំងការពារឆ្នេរសមុទ្រអាមេរិក
នៅសមុទ្រ Kuwait ក៏ត្រូវបានទូកល្បឿនលឿនមួយគ្រឿងរបស់អ៊ីរ៉ង់រំខាន។

ក្រុមទាហាននៅលើអូប័រ USCGC Adak របស់អាមរិកនេះ បានមើលឃើញជនជាតិអ៊ីរ៉ង់កំពុង
កាន់កាំភ្លើង AK-47 នៅលើទូកនោះ រួមទាំងមានកាំភ្លើងយន្ដប្រភេទធ្ងន់ផងដែរ។ មន្ដ្រីជាន់
ខ្ពស់ម្នាក់របស់អាមេរិកថ្លែងថា ៖ �ខ្ញុំទទួលស្គាល់ថា មានសកម្មភាពរំខាន�។

ភាពតានតឹងរបស់អាមេរិក និងអ៊ីរ៉ង់ នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានកើតឡើងខ្ពស់
ខណៈដែលប្រទេសលោកខាងលិចកំពុងធ្វើការរឹតបន្ដិងចំពោះវិធានការនៃការដាក់
ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអែររបស់ក្រុង Tehran រួមជាមួយ
និងបញ្ហាដទៃទៀត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: usaseairannavygulf