CamNews

ផលិតផលថ្មី 

កាមេរ៉ា ១៦ "ចុច" មានមុខងារអាចសន្ទនាបានដូចទូរស័ព្ទ

នៅក្នុងពិធីតាំងពិព័រណ៌អេឡិចត្រូនិច CES ២០១២ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស
អាមេរិក, ក្រុមហ៊ុន Polaroid បានបង្ហាញនូវវត្តមានផលិតផលកាមេរ៉ាថ្មីរបស់ខ្លួនមួយមាន
ឈ្មោះថា SC1630 ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ដែលមានមុខងារអាចធ្វើការ
សន្ទនាគ្នាបានដូចទូរស័ព្ទ smartphone ដូច្នោះដែរ។

SC1630 មានកំរាស់ ១៨,៥មីលីម៉ែត្រ ផ្នែកខាងក្រោយគឺមានរូបរាងដូចគ្នានឹងកាមេរ៉ាទូទៅ
ចំណែកនៅផ្នែកខាងមុខមានរូបរាងដូចគ្នានឹងឧបករណ៍ទូរស័ព្ទជាមួយអេក្រង់ប្រភេទជា
Touch screen ទំហំ ៣,២អ៊ីង មាន resolution 800x ៤៨០pixel,ផ្នែកខាងក្រោមមានប៊ូតុង
សំរាប់បញ្ជារដូចនឹងឧបករណ៍ Android ទូទៅ។ កាមេរ៉ាថ្មីនេះបំពាក់ Lens មាន aperture
f3.1-F5.6, 3X zoom និងមានកំរិត ISO ៣២០០, shutter speed ១/១.៤០០ និងអាចថត
វីដេអូជា HD 720p បានទៀតផង។

ឧបករណ៍កាមេរ៉ានេះអាចដំណើរការបានទាំងនៅលើប្រព័ន្ធអ៊ីនធើណែត CDMA និង GSM
ថែមទាំងអាចភ្ជាប់ Wi-Fi, Bluetooth, GPS ផងដែរ។ កាមេរ៉ាកាត់ជាមួយទូរស័ព្ទ smartphone
មានឈ្មោះថា SC1630 នេះមានគំរោងនឹងធ្វើចរាចរនៅក្នុងទីផ្សារចាប់ពីខែមេសាខាងមុខ
ជាមួយតំលៃ ៣០០ដុល្លាអាមេរិកក្នុងមួយគ្រឿង៕


ប្រភព៖ Engadget
ដោយ ៖ រដ្ឋា

Tags: electronicandroidtechnologycdmasmart camerapolaroidsc1630gsm