CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Razer បង្ហាញវត្តមានឧបករណ៍ Tablet សំរាប់លេង game បំពាក់ chip Core i7

ក្រុមហ៊ុន Razer ទើបតែបានដាក់តាំងបង្ហាញក្នុងកម្មវិធីតាំងពិព័រណ៌ CES នូវឧបករណ៍
Tablet Project Fiona ជាមួយការរចនាដ៏គួរអោយចាប់អារម្មណ៍ថ្មីបំផុតមួយទៀតរបស់
ខ្លួន ដែលក្រៅពីមានអេក្រង់ទំហំ ១០,១អ៊ីងដូចជាឧបករណ៍ tablet ធម្មតាផ្សេងៗនោះ
Tablet ថ្មីរបស់ Razer បានរចនាបន្ថែមនូវដៃសំរាប់បញ្ជារចំនួនពីរទៀតនៅអមសាងខាង
ឧបករណ៍របស់ខ្លួនដែលផ្តល់ភាពងាយស្រួលបំផុតក្នុងការលេង game ហើយដៃបញ្ជារ
ទាំងពីរនោះត្រូវបានបំពាក់នៅជាប់ជាមួយឧបករណ៍តែម្តងគឺមិនអាចដកចេញបាននោះ
ឡើយ។ ឧបករណ៍នេះប្រើប្រាស់អេក្រង់មាន resolution ១២៨០x ៨០០ pixel ។ Fiona
មានទំហំរាងធំជាងបណ្តាឧបករណ៍ tablet ដំណើរការ Android ទូទៅបន្តិច ប៉ុន្តែទំងន់
របស់វាគឺស្រាលជាង។


ការពិសោធន៍នូវដំណើរការ game មួយចំនួនដូចជា Warhammer ៤០k ជាដើមនោះ បាន
បង្ហាញអោយឃើញថា Fiona អាចដំណើរការបានយ៉ាងល្អឥតខ្ចោះ។ Razer បានអោយ
ដឹងថាឧបករណ៍ Tablet ថ្មីនេះប្រើប្រាស់ chip Core i7 ជំនាន់ទី ៣ របស់ Intel (Ivy Bridge)
ដែលមានសម្ថភាពអាចលេងនូវប្រភេទ game ថ្មីៗនាពេលបច្ចុប្បន្នសំរាប់ PC បានទៀត
ផង។ Project Fiona ថែមទាំងមានកាមេរ៉ាទាំងមុខនិងក្រោយផងដែរ។ គំរូផលិតផលថ្មី
ដែល Razer នាំមកដល់ពិធីតាំងពិព័រណ៌ CES ២០១២ នេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ
Windows 7 ប៉ុន្តែក្រុមហ៊ុនអោយដឹងថានៅពេលអនាគតនឹងដំណើរការលើ Windows 8 ៕




ប្រភព៖ Theverge
ដោយ៖ រស្មី

Tags: electronictablettechnologycore i7ivy bridgeces 2012project fionarazer