CamNews

កុំព្យូទ័រ 

Keyboard ផ្លាស្ទិកថ្មី និងងាយស្រួលប្រើប្រាស់

ដោយបច្ចេកវិទ្យាកាន់តែទំនើប​ និងតំរូវការអតិថិជនកាន់តែកើនឡើង ជាហេតុធ្វើ
អោយអ្នក
ស្រាវជ្រាវរិះរកនូវគំនិតថ្មីៗក្នុងការបង្កើតនូវផលិតផលថ្មី ទំនើប និង
ងាយស្រួលប្រើប្រាស់
ជាងមុន។



ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវសមិទ្ធិផលថ្មីមួយផ្សេងនោះគឺ keyboard ផ្លាស្ទិក
ដែល Keyboard នេះវាអាចប្រើបា្រស់ជាមួយនឹងកុំព្យូទ័របានច្រើនម៉ូដែលដូចជា ៖ Dell,
Acer, Apple Mac Air, Lenovo និង HP ជាដើម។



សំរាប់ Keyboard ផ្លាស្ទិកនេះ ត្រូវបានផលិតឡើងពីជាតិជ័រពិសេសទន់ល្មើយ​ ងាយស្រួល
ប្រើប្រាស់ក្នុងការវាយអក្សរ លើសពីនេះទៅទៀត វាមានសមត្ថភាពខ្ពស់ក្នុងការការពារ
ជំរាបទឹក ធូលីដី និង ភាពសឹករិចរឹល។ផលិតផលថ្មីមួយនេះ វាក៏បានធ្វើអោយអ្នកប្រើប្រាស់
ពេញចិត្ត និងកាន់តែមានទំនុកចិត្តថែមមួយកំរិតទៀត ៕

ដោយ ៖ ចាន់ណា
ប្រភព៖ mpmag


Tags: computer keyboard hightech