CamNews

ទូរស័ព្ទ 

Clip Concept iPhone 6 អេក្រង់ 4,5 inch គ្មានប៊ូតុង Home, ស្អាតគួរឲ្យទាក់ទាញ

Clip ដ៏ស្អាតប្លែកភ្នែកស្តីពី iPhone 6 របស់ Apple ទើបតែបានលេចចេញនៅលើអ៊ីនធឺណេត
ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែតផងដែរ។
ជាក់ស្តែង នេះមិនមែនជាវីដេអូចចាមអារាមស្តីពីគំរូ iPhone ថ្មីឡើយ វាគ្រាន់តែជា Concept
មួយដែលត្រូវបាន អ្នករចនាម៉ូតឈ្មោះ Ran Avni ធ្វើឡើង ទៅតាមអ្វីដែលព័ត៌មានចចាមអារាម
បាននិយាយប៉ុណ្ណោះ។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍នៃផលិតផល ក្នុងវីដេអូនេះ គឺវាមានការរចនាម៉ូតដ៏អស្ចារ្យ ស្អាត
និងនៅតែរក្សាផ្នែកមួយចំនួនស្រដៀងនឹង iPhone 5 បច្ចុប្បន្ន ប៉ុន្តែត្រូវបានរចនាម៉ូតថ្មីជាមួយនឹង
អេក្រង់ទំហំ 4,5 inch និងមិនមានប៊ូតុង Home នៅផ្នែកខាងមុខឡើយ៕

iPhone 5 (ខាងឆ្វេង) ប្រៀបធៀបរូបរាងជាមួយ iPhone 6 របស់ Ran Avni

ដោយ៖ សិលា
ប្រភព៖ K14


Tags: IPhone 6 concept screen 4.5 inch no key Home smartphone apple hightech