CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Lenovo ឧទ្ទេសនាម Ultrabook Thinkpad T430u សំរាប់អ្នកជំនួញ

ថ្មីៗនេះ Lenovo ទើបតែបានធ្វើការឧទ្ទេសនាមបង្ហាញនូវវត្តមានឧបករណ៍ Ultrabook ថ្មី
មួយទៀតរបស់ខ្លួន និងទិសដៅរបស់ក្រុមហ៊ុនគឺនាំមកជូនដល់បណ្តាអ្នកធ្វើជំនួញទាំង
ឡាយជាចំបងដែល Ultrabook នោះមានឈ្មោះថា ThinkPad T430u ។

Ultrabook ថ្មីនោះមានអេក្រង់ទំហំ ១៤អ៊ីង កំរាស់ ១៩,៨ មីលីម៉ែត្រ និងមានទំងន់ក្រោម
១,៨គីឡូក្រាម។ ហើយថ្វីត្បិតតែឧបករណ៍ថ្មីនេះជា Ultrabook ក៏ពិតមែន ប៉ុន្តែ T430u
ត្រូវបានបំពាក់នូវរន្ធសំរាប់តភ្ជាប់ស្ទើរតែគ្រប់ប្រភេទក្នុងនោះរួមមានដូចជា USB ចំនួន
ពីរ រន្ធ Ethernet, រន្ធ HDMI លក្ខណៈស្តង់ដារ កន្លែងសំរាប់ភ្ជាប់ជាមួយអង្គចងចាំខាងក្រៅ
...ជាដើម។ កាន់តែពិសេសជាងនេះទៅទៀតនោះ T430u គឺជា Ultrabook ដំបូងបង្អស់
ដែលមានបំពាក់ card ក្រាហ្វិកដាច់ដោយឡែក( អាចផ្លាស់ប្តូរបាន) ទៀតផង។ អ្នកប្រើ
ប្រាស់អាចធ្វើការជ្រើសរើសនូវប្រភេទ Card ក្រាហ្វិក ក៏ដូចជា Hard disk សំរាប់រក្សាទិន្ន
ន័យតាមដែលខ្លួនពេញចិត្ត គឺជាប្រភេទជា SSD រឺក៏ HD ដែលមានទំហំរហូតដល់ ១TB។

Lenovo បានអោយដឹងថា T430u នឹងមានដំណើរការដោយផ្អែកលើ Processor ប្រភេទ
Core ជំនាន់ទីបីដែលមានឈ្មោះថា Ivy Bridge មានល្បឿនលឿនបំផុត ក៏ដូចជាមាន
សមត្ថភាពអាចសន្សំសំចៃថាមពលអគ្គីសនីមានកំរិតខ្ពស់ បើធៀបជាមួយ CPU ជំនាន់
ទីពីរ Sandy Bridge។ ចំពោះថ្មរបស់ T430u អាចប្រើប្រាស់បានរយៈពេលប្រហែល ៦ម៉ោង
ជាប់គ្នាបន្ទាប់ពីសាកពេញរួចមក។ Ultrabook ThinkPad T430u នឹងមានប្រព័ន្ធប្រតិបត្តិការ
ជា Windows 8 នឹងមានតំលៃចាប់ពី ៨៤៩ ដុល្លាអាមេរិកឡើងទៅ ហើយចាប់ផ្តើមធ្វើចរាចរ
នៅក្នុងទីផ្សារចាប់ពីត្រីមាសទី ៣ ក្នុងឆ្នាំ ២០១២ នេះតទៅ។ ចំពោះពត៌មានលំអិតក៏នឹងត្រូវ
បានធ្វើការបញ្ជាក់បន្ថែមនៅពេលនោះផងដែរ។


រូបសណ្ឋានគ្រឹះរបស់ ThinkPad T430u ៖

-Processor ៖ Intel Ivy Bridge
-អេក្រង់ ៖ ១៤អ៊ីង resolution ១៣៦៦x ៧៦៨
-Card ក្រាហ្វិក ៖ Intel HD និង card ដាច់របស់ NVIDIA
-ប្រព័ន្ធប្រតិបត្តិការ ៖ Windows 8
-ឧបករណ៍រក្សាទិន្នន័យ ៖ ប្រភេទ SSD រឺ HDD ដែលមានទំហំរហូតដល់ ១TB
-រយៈពេលប្រើប្រាស់ថ្ម ៖ ប្រហែល ៦ម៉ោង
-កំរាស់ ៖ ១៩,៨ មីលីម៉ែត្រ
-Webcam ៖ មាន resolution ៧២០p
-កន្លែងតំណភ្ជាប់៖ USB ចំនួនពីរ ,Ethernet ចំនួនមួយ, HDMI ចំនួនមួយដែលទំហំមាន
លក្ខណៈស្តង់ដារគឺ ១.៤, miniDisplay Port ចំនួនមួយ, Wifi a/b/g/n ។
-ទំងន់៖ ស្រាលជាង ១,៨គីឡូក្រាម ៕

ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: electronictechnologyultrabookwindows 8lenovothinkpad t430uintel ivy bridgeintel hdminidisplay portwifi a/b/g/n