CamNews

តារា 

Ronaldo នឹងរៀបការជាមួយ មិត្តស្រីក្នុងខែសីហានេះ ?

ពាក្យចចាមអារ៉ាម ទាក់ទងជាមួយនិងការរៀបអាពាហ៍ពិពាហ៍ របស់កំពូលតារាបាល់ទាត់
Cristano Ronaldo ជាមួយនិង Irina តារាម៉ូដែលជាមិត្តស្រីរបស់ខ្លួន បានងើបឡើងសារជាថ្មី
ប៉ុន្តែលើកនេះ កាន់តែច្បាស់ និង មានព័ត៌មានជាច្រើន ។



កាលពីឆ្នាំមុន ខែកក្កដាដូចគ្នា ដំណឹងអំពីការរៀបការ របស់ Ronaldo បានផុសឡើងតែក៏ស្ងាត់
ទៅវិញ ដោយសារតែវាមិនមែនជារឿងពិត ។ តែឆ្នាំនេះខែកក្កដាដដែល ដំណឹងអំពីការរៀបការ
របស់ Ronaldo បានផុសឡើងសារជាថ្មីម្តងទៀត ដែលគួបផ្សំដោយព័ត៌មានច្រើន និងច្បាស់ជាង
មុន ដែលអាចធ្វើអោយយើង ជឿបានថាពួកគេអាចនឹង រៀបការឆាប់ៗនេះមែន ។



បើយោងទៅតាមប្រភពព័ត៌មានរបស់ Ronaldo និង Irina បានប្រាប់ថា អពាហ៍ពិពាហ៍របស់គេ
នឹងធ្វើឡើងនៅលើកោះមួយ នៅក្នុង Porto Santo ប្រទេសព័រទុយហ្កាល់ ។ អពាហ៍ពិពាហ៍ ត្រូវ
បានគេរំពឹងថា នឹងប្រារព្ធឡើងនៅខែ សីហាខាងមុខនេះ ។ ថ្មីៗនេះក៏លិចលឺថា Ronaldo មាន
គំរោងចង់សាងសង់ សណ្ឋាគារផ្កាយ ៧ នៅលើកោះនោះ ដូចនេះហើយ Ronaldo ប្រហែលជា
ឈ្លាតពេល ផ្សព្វផ្សាយអំពីគំរោងរបស់ខ្លួន នៅក្នុងពិធីអពាហ៍ពិពាហ៍របស់ខ្លួនផងដែរ ។ យ៉ាង
ណាមិញយើងនៅមិនទាន់ ទទួលព័ត៌មានពី សមីខ្លួននៅឡើយទេ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: cristiano ronaldo real madrid irina married model