CamNews

កុំព្យូទ័រ ផលិតផលថ្មី 

HP បង្ហាញវត្តមានកុំព្យូទ័រ All In One, កុំព្យូទ័រសំរាប់ លេង Game និងអេក្រង់ចំនួនបី

HP ពេលថ្មីៗនេះទើបតែបានបង្ហាញវត្តមាននូវគំរូកុំព្យូទ័រលើតុ AIO ( All In One) ថ្មីមួយ
ទៀតរបស់ខ្លួនដែលមានឈ្មោះថា Omni 27 ជាមួយអេក្រង់ទំហំ ២៧អ៊ីង និង Resolution
Full HD ១០៨០p និងកញ្ចក់មានកំរាស់ស្តើងបំផុត ប៉ុន្តែមិនមានមុខងារ Touch Screen
នោះទេ។ ចំពោះតំលៃរបស់ផលិតផលថ្មីនេះគឺមានតំលៃចាប់ពី ១.១៩៩ដុល្លាអាមេរិក។

Omni 27 ប្រើប្រាស់ Processor ប្រភេទ Intel Core i5-2400S មានល្បឿន ២,៥GHz, RAM
ទំហំ ៦GB, Card ក្រាហ្វិកគុណភាពខ្ពស់ និងមានបំពាក់នូវបច្ចេកវិទ្យា Beats Audio ដែល
ជាបច្ចេកវិទ្យាថ្មីបំផុត, មានកន្លែងភ្ជាប់ USB 3.0 ចំនួនពីរ និង HDMI ។ ក្រៅពីនោះកុំព្យូទ័រ
Omni 27 នេះក៏មានបន្ថែមមុខងារអោយអ្នកប្រើប្រាស់អាចមើលទូរទស្សន៍ Digital និង
មាន Optical Drive ជា Blu-ray ទៀតផង។ ផលិតថ្មីនេះនឹងចាប់ផ្តើមធ្វើចរាចរនៅក្នុងទីផ្សារ
ប្រទេសអាមេរិកចាប់ពីថ្ងៃទី ៨ ខែមករា ខាងមុខនេះហើយ។


ជាមួយគ្នានឹងការបង្ហាញវត្តមានកុំព្យូទ័រលើតុ All In One នេះ HP ក៏បានបង្ហាញនូវវត្តមាន
គំរូកុំព្យូទ័រថ្មីមួយទៀតសំរាប់អ្នកលេង Game ផងដែរដែលមានឈ្មោះថា Pavilion HPE h9
Phoenix ។ កុំព្យូទ័រថ្មីនេះប្រើប្រាស់ Processor ប្រភេទ Quad Core AMD FX-8100, RAM
ទំហំ ៨GB Hard Disk ប្រភេទ SSD ទំហំ ១៦០GB, card ក្រាហ្វិក Radeon 7670 ទំហំ ១GB
VRAM ។ សមិទ្ធិផលថ្មីនេះមានតំលៃ ១.១៤៩ ដុល្លាអាមេរិកក្នុងមួយគ្រឿងនិងចាប់ផ្តើម
ធ្វើចរាចរចាប់ពីថ្ងៃទី ៨ ខែមករា ដូចជា Omni 27 ដែរ។

ក្រៅពីគំរូកុំព្យូទ័រលើតុទាំងពីរខាងលើ HP ក៏បានធ្វើការបង្ហាញនូវអេក្រង់ថ្មីរបស់ខ្លួនចំនួន
បីប្រភេទបន្ថែមទៀតក្នុងពេលជាមួយគ្នានោះផងដែរ។ គំរូដំបូងមានឈ្មោះថា Compaq
L2311c ជាមួយទំហំ ២៣ អ៊ីង ដែលអាចភ្ជាប់ជាមួយកុំព្យូទ័រតាមរយៈរន្ធភា្ជប់ USB 2.0 រឺក៏
3.0 និងអាចភ្ជាប់ជាមួយ webcam ផងដែរ។ គំរូពីរផ្សេងទៀតគឺ LV1911 ទំហំ ១៨,៥អ៊ីង
ជាមួយ Resolution ១៣៦៦x ៧៦៨ និង LV2011 ទំហំ ២០ អ៊ីង Resolution ១៦០០x ៩០០
ហើយគំរូទាំងពីរប្រភេទនេះសុទ្ធតែប្រើប្រាស់ LED backlight ។ L2311c និង LV2011 នឹង
ចាប់ផ្តើមដាក់លក់ចាប់ពីខែ កុម្ភៈ ខាងមុខនេះជាមួយតំលៃបន្តបន្ទាប់គឺ ៣១៩ដុល្លាអាមេរិក
និង ១៣៥ ដុល្លាអាមេរិក។ ប៉ុន្តែសំរាប់គំរូ LV1911 ត្រូវរង់ចាំដល់ខែ មិនាទើបចេញលក់និង
មានតំលៃ ១២៥ ដុល្លាអាមេរិក ៕
អេក្រង់ Compaq L2311c

អេក្រង់ HP LV1911

អេក្រង់ HP LV2011


ប្រភព៖ The Verge
ដោយ៖ រដ្ឋា

Tags: electronictechnologybeats audioblu-rayomni 27all in onepavilion hpe h9 phoenixradeon 7670lv1911l2311clv2011