CamNews

បច្ចេកវិទ្យា 

Google ទិញបន្ថែមនូវប័ណ្ណកម្មសិទ្ធិបញ្ញារបស់ IBM ដើម្បីការពារ Android

នៅក្នុងសប្តាហ៍នេះ Google បានបន្តធ្វើការសហការគ្នាជាមួយ IBM ដើម្បីបន្តធ្វើការពង្រឹង
ក៏ដូចជាការពង្រីកបន្ថែមនូវប័ណ្ណកម្មសិទ្ធិបញ្ញារបស់ខ្លួនអោយកាន់តែទូលំទូលាយឡើង
ក្នុងទិសដៅចៀសវាងនូវជំលោះក្តីផ្សេងៗដូចកាលឆ្នាំ ២០១១ ។ ហើយនៅក្នុងសប្តាហ៍
ចុងក្រោយនៃឆ្នាំកន្លងទៅនោះ Google បានទិញចំនួន ១៨៨ ប័ណ្ណកម្មសិទ្ធិដែលបានផ្តល់
ជូនរួចរាល់ហើយ និង ២៩ ប័ណ្ណកម្មសិទ្ធិទៀតកំពុងតែរង់ចាំពីខាងភាគី IBM។ បណ្តាប័ណ្ណ
កម្មសិទ្ធិដែល Google បានទិញរួមមានដូចជា ម៉ាស៊ីន Server blade, កម្មវិធី instant
messaging ,កម្មវិធី Chat ជាវីដេអូ( video conference) និងប័ណ្ណកម្មសិទ្ធិជាច្រើនផ្សេងៗ
ទៀតផងដែរ។

ពត៌មានលំអិតស្តីពីចំនួនទឹកប្រាក់សំរាប់កិច្ចការទិញដូរនេះមិនត្រូវបានបញ្ចេញអោយដឹង
នោះទេ។ នៅក្នុងឆ្នាំ ២០១១ Google បានធ្វើយុទ្ធនាការទិញនូវប័ណ្ណកម្មសិទ្ធិជាច្រើនពី
បណ្តាក្រុមហ៊ុនដៃគូរផ្សេងៗ ហើយយុទ្ធនាការនេះក៏នឹងនៅបន្តនៅក្នុងឆ្នាំថ្មីនេះផងដែរ។
ដោយឡែកគេអាចសង្កេតឃើញថាប័ណ្ណកម្មសិទ្ធិជាច្រើនដែល Google បានទិញនោះ
ភាគច្រើនគឺទាក់ទងនឹងទូរស័ព្ទ។ ហើយនៅឆ្នាំ ២០១១ កន្លងទៅរឿងក្តីប្តឹងផ្តល់គ្នាស្តីពី
ប័ណ្ណកម្មសិទ្ធិបញ្ញានោះគឺទាក់ទងយ៉ាងសំខាន់ទៅនិងប្រព័ន្ធប្រតិបត្តិការ Android។ ម្យ៉ាង
វិញទៀត Google បានចាប់ដៃគូរជាមួយ IBM ដើម្បីទិញប័ណ្ណកម្មសិទ្ធិបញ្ញានោះ ក៏ព្រោះ
តែ IBM ត្រូវបានគេចាត់ទុកថាគឺជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងពិភពបច្ចេកវិទ្យានៅ
ទូទាំងពិភពលោក និងបច្ចុប្បន្នក្រុមហ៊ុននេះកំពុងតែកាន់កាប់នូវប័ណ្ណកម្មសិទ្ធិបញ្ញាជា
ច្រើនដែលទាក់ទងនឹងរបកគំហើញថ្មីខាងផ្នែកបច្ចេកវិទ្យា។ កាលពីកំឡុងខែ វិច្ឆិការ ឆ្នាំ
ទៅ Google ក៏ធ្លាប់បានទិញនូវប័ណ្ណកម្មសិទ្ធិបញ្ញាពី IBM ចំនួន ១០០០ ផងដែរដើម្បីការ
ពារ Android របស់ខ្លួន។

ដូច្នេះតើ Google អាចចៀសវាងបានពីជំលោះក្តីដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាដូចអ្វីដែល
ខ្លួនបានលើកឡើងខាងលើនោះដែររឺទេសំរាប់ឆ្នាំថ្មីនេះ ? មិនយូរទេចំលើយនេះយើងទាំង
អស់គ្នានឹងអាចដឹងបានក្នុងពេលឆាប់ៗនេះផងដែរ៕

ប្រភព៖ Slashgear
ដោយ៖ រដ្ឋា

Tags: electronicandroidsmartphonegoogletechnologyibmpatentsvideo conferenceserver blade