CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia ស្នើគណៈកម្មការ ITC ប្តឹង HTC One

ក្រុមហ៊ុន Nokia បានរៀបចំសំណុំឯកសារប្តឹង ប្រឆាំងក្រុមហ៊ុនគូប្រកួត HTC ទៅគណៈកម្មការ
ត្រួតពិនិត្យពាណិជ្ជកម្មអន្តរជាតិ ហៅកាត់ ITC ដែលលទ្ធផលអាចនឹងហាម ការលក់ស្មាតហ្វូន
ពីរម៉ូដែល ពេញនិយមដែលផលិត ដោយក្រុមហ៊ុន តៃវ៉ាន។

ស្មាតហ្វូនHTC DROID DNA និង HTC One ដែលកំពុងប្រតិបត្តិការលក់ នៅក្នុងក្រុមហ៊ុន ចែក
ចាយ Verizon អាចនឹងប្រឈមមុខនឹង ការបញ្ឈប់ការលក់ដោយគណៈកម្មការ ពាណិជ្ជកម្មអន្តរ
ជាតិ បើសិនជាគណៈកម្មការនេះ បានរកឃើញថា ប៉ាតង់របស់ក្រុមហ៊ុន Nokia ត្រូវបានស្មាតហ្វូន
ទាំងពីរម៉ូដែលនេះ បានរំលោភបំពានមែន។

នៅក្នុងសំណើររបស់ក្រុមហ៊ុន Nokia នោះមិនមែនតែ ហាមឃាត់ការលក់ស្មាតហ្វូន HTC One និង
HTC DROID DNAប៉ុណ្ណោះទេ ថែមទាំងមានបញ្ចូលនូវម៉ូដែលមួយចំនួនទៀត ដែលបង្ហាញខ្លួន
កាលពីឆ្នាំ ២០១២ ដូចជាHTC One X និង HTC One X+ ជាដើម។

គួរបញ្ជាក់ថា កាលពី១ខែកន្លងទៅ ក្រុមហ៊ុនNokia បានប្តឹង ប្រឆាំងនឹងក្រុមហ៊ុនHTC នៅតុលាការ
ទីក្រុងសាន់ដាយហ្គោ សហរដ្ឋអាមេរិកដោយអះអាងថា ក្រុមហ៊ុនHTC បានបំពានលើប៉ាតង់ របស់
ខ្លួនចំនួន៣ផ្សេងៗគ្នា ។ ក្រុមហ៊ុនNokia បានចោទថា ក្រុមហ៊ុន HTC បានប្រើប្រាស់ប៉ាតង់ទាំងនេះ
នៅក្នុងស្មាតហ្វូនចំនួន ១០ប្រភេទ រាប់បញ្ចូលទាំង ស្មាតហ្វូន HTC First ដំណើរការដោយ ហ្វេស
ប៊ុកហូម (Facebook Home) និង HTC One ជាដើម។

Looking Today

ផ្តល់សិទ្ធិដោយ៖​ ដើមអំពិល


Tags: nokia htc one smartphone hightech