CamNews

ទូរស័ព្ទ 

ពិសោធសមត្ថភាព Galaxy S5 ក្នុងម៉ាស៊ីនបោកគក់

សមត្ថភាពធុននឹងទឹក ធុននឹងម៉ាស៊ីនបោកគក់របស់ Galaxy S5 មានដល់កម្រិតណា អត្ថបទ
នេះនឹងបញ្ជាក់ឱ្យឃើញច្បាស់។

ក្រុមហ៊ុន Samsung បានឃោសនាថា កំពូលស្មាតហ្វូន Galaxy S5 របស់ខ្លួន មិនត្រឹមតែអាច
ទប់ទល់នឹងទឹក ដែលបាញ់មកពីគ្រប់ទិស ប៉ុន្ដែ ផលិតផលនេះ ក៏អាចត្រាំនៅក្នុងទឹក ៣ feet
(ប្រហែល ០,៩ម៉ែត្រ) ក្នុងរយៈពេលជាង ១ម៉ោងជាប់ៗគ្នា។

ក៏ប៉ុន្ដែ នៅក្នុងការពិសោធមួយចំនួន ថ្មីៗនេះ បានបង្ហាញថា សមត្ថភាពរបស់ Galaxy S5 មិន
ត្រឹមតែអាចទប់ទល់នឹងទឹកបានយូរនោះទេ វាថែមទាំងអាច “ប្រឆាំង” នឹងម៉ាស៊ីនបោកគក់ក្នុង
រយៈពេលយូរផងដែរ។ ថ្មីៗនេះ មានវីដេអូមួយបង្ហាញអំពីសកម្មភាព “បោកគក់” Galaxy S5 ដ៏
អស្ចារ្យមួយ ដោយវាត្រូវបានគេដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ជាមួយនឹងខោអាវ នឹងសាប៊ូ ហើយ
ដំណើរការម៉ាស៊ីន មួយរយៈពេលយូរ។ ប៉ុន្ដែ លទ្ធផលចុងក្រោយ ស្មាតហ្វូន Galaxy S5 នៅតែ
“ធ្វើសកម្មភាព” បានល្អ។

សូមទស្សនាដូចខាងក្រោម ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube


Tags: test galaxy s5 washing machine