CamNews

ប្លែកៗ 

មនុស្សល្អកម្រមាន៖ ក្រទេ ពេលរើសបានលុយ១០,០០០ USD យកប្រគល់ឲ្យប៉ូលីស

គូស្នេហ៍គ្មានផ្ទះសម្បែងមួយគូជនជាតិប្រេស៊ីល រស់នៅក្រោមស្ពានឯ Sao Paulo រើស
បានកាបូបគេជ្រុះមួយ ដែលក្នុងនោះមានលុយចំនួន ២០,០០០ Real (ប្រហែលនឹង
១០,០០០ USD) តែមិនបានយកទុកចាយវាយខ្លួនឯងឡើយ បែរជាសំរេចចិត្តយកប្រគល់
ឲ្យប៉ូលីសទៅវិញ។

គូស្នេហ៍ក្រីក្រមួយគូបានឲ្យដឹងថា ពួកគេកំពុងតែដេកក៏ស្រាប់តែលឺសូរសំលេងកណ្តឺងប្រកាស
អាសន្នរោទ៍ពីហាងលក់ទំនិញមួយនៅក្បែរនោះ។ ក្រោយមកពួកគេបានរត់ចេញមកក្រៅដើម្បី
មកមើលថាមានអ្វីកើតឡើង។ ពេលនោះពួកគេក៏បានឃើញកាបូបលុយមួយនៅក្បែររថយន្ត
ក្រុង នៅលើដងផ្លូវធំភាគខាងកើតនៃទីក្រុង។

គូស្នេហ៍ចិត្តល្អ

Jesus Silva Santos បុរសដែលរើសបានលុយនោះបានឲ្យដឹងថាៈ មួយថ្ងៃគាត់រកប្រាក់បានតែជិត
៧ USD ប៉ុណ្ណោះ។ គាត់បាននិយាយបន្ថែម ពីមូលហេតុដែលគាត់រើសបានលុយដ៏ច្រើនហើយ
មិនទុកចាយវាយខ្លួនឯង បែរជាយកប្រគល់ឲ្យប៉ូលីសថាៈ "ម្តាយខ្ញុំបានបង្រៀនខ្ញុំថា មិនត្រូវលួច
របស់គេ និងត្រូវប្រាប់ប៉ូលីសឲ្យដឹងប្រសិនបើខ្ញុំបានឃើញ រឺរើសបានអ្វីមួយដែលមិនស្របនឹង
ច្បាប់"៕
ដោយ៖ សិលា
ប្រភព៖ k14

 


Tags: picked up $ 10000 unbelievable strange