CamNews

កីឡាអន្តរជាតិ 

បងប្អូនភ្លោះ អាយុ ៤ ឆ្នាំមួយគូរនេះ ចេះកង់ BMX បង្ហោះចាក់ក្បាច់ ឡូយអស់ទាស់ (មានវីដេអូ)

ការជិះកង់ BMX វាងាយស្រួលទេ តែការជិះ បង្ហោះកង់នេះ ទើបវាលំបាក់ ព្រោះវាអាច ធ្វើអោយអ្នក ជិះធ្លាក់ចេញ ពីកង់ អោយមានរបួស ដល់បាក់ដៃ បាក់ជើងបាន ។ អ្នកជំនាញ ជិះកង់នេះ ភាគច្រើន គឺសុទ្ធសឹង តែមានប្រវត្តិ បាក់ដៃ បាក់ជើងទាំងអស់ ។



ថ្មីៗនេះ មានវីដេអូ ក្មេងប្រុស ២ នាក់ដែលជាកូនភ្លោះ ឈ្មោះ Jake និង Theo បានធ្វើអោយអ្នក ទស្សនាវីដេអូ របស់ពួកគេ នៅលើ Youtube កោតសរសើរ យ៉ាងខ្លាំង ។ នៅក្នុងវីដេអូ Jake និង Theo ជិះកង់ BMX បង្ហោះឡើង តួចាក់ក្បាច់ យ៉ាងស្ទាត់ជំនាញ ហើយគួរអោយ ស្រឡាញ់ខ្លាំង ណាស់ ។ ពួកគេ ទើបតែមាន អាយុ ៤ ឆ្នាំប៉ុណ្ណោះ តែពួកគេ ហ៊ានជិះ ទំលាក់ខ្លួន ពីតួខ្ពស់ៗ ហើយ ហ៊ានជិះលឿន ឡើងតួលទៀត ដែលមនុស្សធំ ពេញវ័យខ្លះ មិនហ៊ានឡើយ ។ ទស្សនិកជន អាច ទស្សនាវីដេអូ គាត់ទាំង ២ នាក់នេះ នៅខាងក្រោម ៕ 

 

ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: sport bmx biking freestyle twin theo and jake