CamNews

ទូរស័ព្ទ 

[CES 2013] LG នឹងធ្វើការបង្ហាញស្មាតហ្វូន ថ្មីមួយ, អាចជា Optimus G2 អេក្រង់ 5" Full-HD?

ថ្មីៗនេះ LG បានបង្ហោះលើអ៊ីនធឺណេតនូវវីដេអូខ្លីមួយ បង្ហាញពីបណ្តាផលិតផលដែលខ្លួននឹង
យកទៅបង្ហាញខ្លួននៅពិព័រណ៍ CES 2013 ដែលនឹងប្រារព្ធឡើងនៅសប្តាហ៍ក្រោយនេះ។
ក្នុងនោះអ្វីដែលគួរឲ្យកត់សំគាល់ គឺការបង្ហាញនូវស្មាតហ្វូនថ្មី ចម្លែកមួយនៅចន្លោះវិនាទី
ទី 0:15 ដល់ 0:18។

គំរូស្មាតហ្វូននេះ អាចជា phablet Optimus G2 ដែលលេចលឺព័ត៌មានចចាមអារាមយូរមកហើយ
ជាមួយអេក្រង់ប្រហែលចន្លោះពី
5" ដល់ 5,5" កំរិតពន្លឺ Full-HD, CPU Snapdragon Prime Quad
Core ល្បឿន 2GHz (រឺ 2,5GHz), GPU Adreno 320, RAM 2GB (អាចខ្ពស់ជាងនេះទៀត), មាន
Support 4G LTE ។ ក្រៅពីនេះ នៅក្នុងវីដេអូដ៏ខ្លីនោះ បានបង្ហាញឲ្យឃើញពីបណ្តាទូរទស្សន៍
ជំនាន់ថ្មី ដែលមានបន្ទះអេក្រង់ដ៏ស្តើងដែល LG បានប្រកាសបង្ហាញកាលពីពេលមុន៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: LG Optimus G2 screen 5 "Full-HD smartphone hightech