CamNews

ទូរស័ព្ទ 

ចំណែកទីផ្សាររបស់ iPhone ធ្លាក់ចុះនៅតាមបណ្តា ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប

បរិមាណនៃការលក់ចេញនូវផលិតផល iPhone របស់ Apple នៅទូទាំងពិភពលោកជានិច្ច
កាលតែងតែមានការកើនឡើងគួរអោយកត់សំគាល់ ប៉ុន្តែដោយឡែកនៅក្នុងទ្វីបអឺរ៉ុបវិញ
មានទីផ្សារមួយចំនួនផលិតនេះបែរជាមានការធ្លាក់ចុះយ៉ាងខ្លាំងទៅវិញ។

នៅក្នុងរយៈពេលប្រមាណជា ១២​ សប្តាហ៍និងដែលបានបញ្ចប់កាលពីថ្ងៃទី ៣០ ខែវិច្ឆិការ
កន្លងទៅនេះ, ចំណែកទីផ្សាររបស់ iPhone មានការកើនឡើរហូតដល់ ៣៦ភាគរយនៅក្នុង
ប្រទេសអាមេរិក គឺមានការកើនឡើងចំនួន ២៥ភាគរយបើធៀបជាមួយឆ្នាំកន្លងទៅ។ បើ
យោងតាមទិន្នន័យស្រាវជ្រាវទីផ្សារមួយរបស់ក្រុមហ៊ុន Worldpanel Kantar ComTech បាន
អោយដឹងថា អាមេរិកគឺជាទីផ្សារដែល iPhone ដណ្តើមបានចំណែកធំបំផុត បន្ទាប់មកគឺប្រ
ទេសអង់គ្លេស។ នៅក្នុងប្រទេសអង់គ្លេស ចំណែកទីផ្សាររបស់ iPhone មានការកើនឡើង
រហូតដល់ ៣១ភាគរយ គឺមានការកើនឡើងចំនួន ២១ភាគរយធៀបជាមួយឆ្នាំកន្លងទៅ។

ប៉ុន្តែទន្ទឹមនឹងគ្នានោះ នៅតាមតំបន់មួយចំនួននៅក្នុងទ្វីបអឺរ៉ុប ចំណែកទីផ្សារធំបំផុតនេះ
ត្រូវបានធ្លាក់ទៅក្នុងដៃរបស់ Android ទៅវិញ។ នៅប្រទេសបារាំង ចំណែកទីផ្សាររបស់
Apple បានធ្លាក់ចុះពី ២៩ភាគរយកាលពីឆ្នាំទៅមកសល់ត្រឹមតែចំនួន ២០ភាគរយនៅក្នុង
ឆ្នាំ ២០១១ នេះ។ ចំណែកទីផ្សារនៅក្នុងប្រទេសអាល្លឺម៉ង់របស់ iPhone បច្ចុប្បន្នមានចំនួន
២២ភាគរយ ដែលកាលពីឆ្នាំ ២០១០ មានចំនួន ២៧ភាគរយ។ ក្រៅពីនោះចំណែកទីផ្សារ
របស់ Apple ក៏មានការធ្លាក់ចុះដូចគ្នានៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរ
ដូចជាប្រទេស អ៊ីតាលី និង អេស្ប៉ាញ ជាដើម។

ស្របពេលជាមួយគ្នានោះគឺនៅតាមបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ រាល់បណ្តា
ផលិតរបស់ Android ស្រាប់តែមានការកើនឡើងគួរអោយភ្ញាក់ផ្អើល។ នៅក្នុងប្រទេស
អាល្លឺម៉ង់ Android ដណ្តើមចំណែកនៅក្នុងទីផ្សារបានចំនួនរហូតដល់ ៦១ភាគរយ ហើយ
ឧបករណ៍ Samsung Galaxy S II គឺជា smartphone ដែលលក់ដាច់បំផុត។ និងនៅទូទាំង
ទ្វីបអឺរ៉ុប ចំណែកទីផ្សាររបស់ Android តែងតែខ្ពស់ជាង ៤៦ភាគរយជានិច្ចធៀបជាមួយ
iPhone។

តើមូលហេតុស្ថិតនៅត្រង់ណា? ប្រហែលជាមកពីបណ្តាប្រទេសជាច្រើននៅក្នុងទី្វបអឺរ៉ុប
បានប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះទើបធ្វើ
អោយតំរូវការនៃអ្នកប្រើប្រាស់មានការប្រែប្រួលទៅតាមនោះដែរ។ ពួកគេមានតំរូវការកាន់
តែតិចនៅក្នុងការជ្រើសរើសប្រើប្រាស់ iPhone ដោយបានជំនួសមកវិញដោយជ្រើសរើស
យកប្រភេទ smartphone មានតំលៃទាបដែលមានមុខងារមិនចាញ់គ្នានឹង iPhone របស់
Android ។

ប៉ុន្តែបើទោះបីជាមានពត៌មានស្តីពីការធ្លាក់ចុះនៃចំណែកទីផ្សារនៅក្នុងទ្វីបអឺរ៉ុបរបស់ទូរស័ព្ទ
iPhone នេះក្តី Apple នៅតែបានធ្វើការវាយតំលៃទុកជាមុនថាបរិមាណនៃការលក់ចេញរបស់
iPhone នឹងមានការកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងឆ្នាំខាងមុខនេះទៀតផង៕

ប្រភព៖ Cnet
ដោយ៖​ រដ្ឋា

Tags: electronicapplesmartphonetechnologyiphoneandriodsamsung galaxy s ii