CamNews

ប្លែកៗ 

ខឹងម្ចាស់លេងបោកប្រាស់ កង្កែបខាំដៃសងសឹក

បើទោះជាបានព្យាយាមវាយប្រហារចំៗគោលដៅ ប៉ុន្ដែដង្កែបនេះក៏មិនបានចំណីណាមួយ
ទាល់តែសោះ ដោយដឹងថាខ្លួនត្រូវម្ចាស់បោក កង្កែបក៏ងាកមកខាំដៃម្ចាស់ដើម្បីសងសឹក។

កង្កែបកំពុងត្រូវម្ចាស់វាបោកប្រាស់

ខ្សែវីដេអូមួយ បង្ហាញពីសកម្មភាពបុរសម្នាក់ បានប្រើទូរស័ព្ទឆ្លាតវៃដើម្បីលេងជាមួយកង្កែប
ជាសត្វចិញ្ចឹមរបស់ខ្លួន។ ខ្សែវីដូអូនេះបានទាក់ទាញអ្នកចូលមើលប្រមាណជាជាង៥,៥លាន
លើក បន្ទាប់ពីត្រូវបានបង្ហោះនៅលើអ៊ីនធើរណែត កាលពីថ្ងៃទី ១៨ធ្នូ។

ល្បែងវាយស្រមោចគឺជាល្បែងមួយដែលតែងតែមាននៅក្នុងទូរស័ព្ទជំនាន់ថ្មី។ ល្បែងនេះនាំ
មកនូវអារម្មណ៍មួយដែលហាក់ដូចជាយើងកំពុងវាយស្រមោចពិតៗ។ ដោយសារតែល្បែង
នេះមានចំនុចល្អដូច្នេះ បុរសម្នាក់នេះក៏សម្រេចយកវាមកលេងជាមួយកង្កែបរបស់ខ្លួន។

ពេលដឹងថាខ្លួនត្រូវបោកប្រាស់ មិនបង្អង់យូរ កង្កែបនេះ
ក៍លោតមកខាំដៃដើម្បីសងសឹក


បើទោះជាបានព្យាយាមវាយប្រហារចំៗគោលដៅ ប៉ុន្ដែដង្កែបនេះក៏មិនបានចំណីណាមួយ
ទាល់តែសោះ ដោយដឹងថាខ្លួនត្រូវម្ចាស់បោកបញ្ឆោត កង្កែបក៏ងាកមកខាំដៃម្ចាស់របស់វា
តែម្ដង ដើម្បីសងសឹក ធ្វើអោយបុរសនេះត្រូវស្រែកឡើង ដោយសារការភ្ញាក់ និងឈឺ។




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Telegraph/Metro

Tags: strangeunbelievable