CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Full HD របស់ Sony មានឈ្មោះ Xperia Z

តាមប្រភព័ត៌មានថ្មីមួយដែលបានចែករំលែកនៅលើ XDA-Developer, ស្មាតហ្វូនស៊េរីខ្ពស់ដែល
មានឈ្មោះថា C660X Yuga របស់ Sony នឹងមានឈ្មោះជាផ្លូវការជា Xperia Z ហើយនឹងបង្ហាញ
ខ្លួននៅពិព័រណ CES 2012, ដែលនឹងប្រារព្ធឡើងនៅដើមខែមករា ឆ្នាំក្រោយខាងមុខនេះ។

ជាមួយនឹងព័ត៌មានដូចជា អេក្រង់ Full HD 1.080p ទំហំ 5 inch, ប្រើប្រាស់ Chip Quad Core
Qualcomm Snapdragon S4 Pro និងមានកាមេរ៉ា 12 រឺ 13 megapixel, ព័ត៌មានថ្មីបំផុតមួយបាន
ឲ្យដឹងថា Xperia Z Yuga អាចនឹងត្រូវបានបំពាក់នូវសារធាតុដ៏រឹងមាំមួយ តាមស្តង់ដារ IP-57
ដែលអាចធុននឹងការជ្រាបទឹក រឺចូលធូលី។

ក្រៅពីនេះ អេក្រង់របស់វានៅប្រើប្រាស់បច្ចេកវិទ្យា Panel OptiContrast ដែលបង្កើននូវសមត្ថភាព
ពន្លឺកាន់តែភ្លឺច្បាស់ល្អ ហើយនឹងរក្សាបាននូវភាពរឹងមាំដល់អេក្រង់ផងដែរ។ Xperia Z អាចនឹងមាន
កម្រាស់ត្រឹមតែ 7,9 mm ប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Sony​ Full HD phone Xperia Z smartphone hightech