CamNews

ប្លែកៗ 

កំពូលបេក្ខភាព វីដេអូ ស្រៀវសាច់ ព្រឺក្បាលជាទីបំផុត "យកពឹស បន្សាបពឹស'

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ដូចដែលបានដឹងស្រាប់ហើយថា កាលពីពេលកន្លងទៅ នោះ ទស្សនិកជនទាំងអស់គ្នា ពិតជាធ្លាប់បានដឹង បានឮ នូវពាក្យមួយឃ្លា ដែលតែងតែលើកឡើងថា ពឹសបន្សាបពឹស ។ យ៉ាងណាមិញ ជាមួយនឹងបេក្ខភាពវីដេអូខាងក្រោមនេះវិញ ច្បាស់ណាស់ វាពិតជាបានឆ្លើយតបទៅនឹង ពាក្យស្លោកដែលបានលើកឡើងពីខាងលើ ពោល តម្រូវអោយក្រុម មនុស្សខ្លាចខ្ពស់ ត្រូវតែប្រឈម នឹងអារម្មណ៍ភ័យខ្លាច មួយនេះ ដោយឡើង ដើរឈរ នៅលើរយៈ កំពស់មួយដ៏ខ្ពស់ ជាខ្លាំង ខណៈពេលដែលមើលចុះមកក្រោមហើយនោះ ពិតជាមានអារម្មណ៍ ភ័យរន្ធត់ជាខ្លាំង ពីព្រោះថា ខ្ពស់ពេក ។

បើតាមរបាយការណ៍ ខ្សែអាថ៍វីដេអូខាងក្រោមនេះ ត្រូវបានថតចេញពី សាធារណៈរដ្ឋ ឆែក ជាការ ពិត បើងាកក្រឡេកទៅមើលវីដេអូខាងក្រោមនេះ ជាក់ច្បាស់ណាស់ យើងពិតជាបានឃើញស្រ្តី ម្នាក់ ដើរទាំងភ័យភិត នៅលើ បំពង់ផ្សែង មានរយៈកំពស់ដល់ទៅ ១១០ ម៉ែត្រ ឯណោះ ខណៈវា គឺជាវិធីសាស្រ្តដ៏ចម្លែកបំផុត ក្នុងការបំបាត់អារម្មណ៍ ភ័យខ្លាចខ្ពស់ ។ ដើម្បីអោយជ្រាបកាន់តែ ច្បាស់ថាតើ សកម្មភាពរួម នៃខ្សែអាថ៍វីដេអូ ប្រព្រឹត្តិទៅបានយ៉ាងណានោះ តាមដានទស្សនាទាំង អស់គ្នាណា៎ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: Int news Unt news Viral video youtube facebook Czeck Republic