CamNews

តារា 

អ្នកគាំទ្ររបស់ Manutd ធ្វើមូលនិធិប្រមូលប្រាក់ ដើម្បីទិញ Ronaldo មកវិញ

អ្នកគាំទ្ររបស់ Manchester United តែងតែមានអារម្មណ៍ មិនល្អចំពោះរឿងដែលទាក់ទង
នឹងការផ្ទេរ ចេញរបស់ Cristiano Ronaldo ជានិច្ច ។ ហើយគ្មានអ្វីសប្បាយចិត្ត ជាងការវិល
ត្រឡប់របស់ Ronaldo មកកាន់ទឹកដីនៃក្តីសង្ឃឹមវិញទេ សូម្បីតែ Ronaldo ខ្លួនឯងផ្ទាល់ក៏
ធ្លាប់បញ្ចេញពីអារម្មណ៍ របស់ខ្លួនដែរថាគេចង់វិលត្រឡប់មក Premier League វិញហើយ
ក្រុមដែលគេចង់នៅនោះ ក៏ជា Manchester United ដែរ ។ តែតំលៃនៃការផ្ទេរចេញរបស់
Cristiano Ronaldo មានតំលៃខ្ពស់ខ្លាំងណាស់ ដែលមិនមែនជារឿងងាយស្រួលឡើយសំរាប់
ការនាំយក Ronaldo មកវិញ ។



ហេតុដូចនេះហើយ ទើបអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម មួយក្រុមបាននាំគ្នាបើកជាមូលនិធិ
ប្រមូលថវិការ ដើម្បីទិញយកកីឡាករ Ronaldo មកវិញ ។ ពួកគេជាអ្នកគាំទ្ររបស់ក្រុមបិសាច
ក្រហម Manutd នៅប្រទេសអូស្ត្រាលី បានផ្តួចផ្តើមធ្វើមូលនិធិមួយនេះ ដែលមានឈ្មោះថា
" Bring Ronaldo Home " ដោយបង្កើតគេហទំព័រមួយ ដែលអ្នកគាំទ្ររបស់ក្រុម Manutd អាច
ចូលរួមមូលនិធិបាន ដោយធ្វើការជាវអាវយឺតមួយ ដែលមានតំលៃ ១០ ផោន ដែលអាវយឺត
នោះមានសរសេរអក្សរដាក់ថា Ronaldo ។ មូលនិធិនេះ មានគំរោងប្រមូលប្រាក់អោយបាន
១០០ លានផោន ដើម្បីអាចទិញ Ronaldo មកវិញដោយគ្មានបញ្ហារឿងកុងត្រាជាមួយ Real
Madrid ឡើយ ។

ជាមួយនឹងចំនួនអ្នកគាំទ្រដ៏ច្រើន របស់ក្រុមបិសាចក្រហម Manchester United ទូទាំងពិភពលោក
គេសង្ឃឹមថា មូលនិធិមួយនេះអាចរកប្រាក់សំរេចគោលដៅ របស់ពួកគេបាន ។ ហើយប្រសិនបើ
វាបានសំរេចជោគជ័យ ថវិការដែលអ្នកគាំទ្រទាំងអស់បានឧបត្ថម្ភទាំងអស់ និងត្រូវវិលត្រឡប់ជូន
វិញដោយមូលហេតុមួយ ។​ តើអ្នកគាំទ្ររបស់ Manchester United អាចបើកទំព័រប្រវត្តិសាស្រ្តរបស់
បាល់ទាត់បានទេ? យើងមានតែរង់ចាំតាមដានទាំងអស់គ្នាទៅមើល ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: ronaldo star football manu