CamNews

ផលិតផលថ្មី 

រឹតតែមានផាសុកភាព ជាមួយម៉ាស៊ីនត្រជាក់ ស៊េរីថ្មី Samsung “The Triangle”

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគារ SOKHA PHNOM PENH HOTEL & RESIDENCE ក្រុមហ៊ុន Samsung បានរៀបចំពិធីជួបជុំ អាហារពេលល្ងាច និងកម្មពិធីសម្ពោធ ជាផ្លូវការម៉ាស៊ីន ត្រជាក់ Samsung “The Triangle” ស៊េរីថ្មីដែលត្រូវ បានផលិតឡើង ជាមួយបច្ចេកវិទ្យាកាន់តែឆ្លាតវៃ ដើម្បីផ្តល់អត្ថប្រយោជន៍ កាន់តែប្រសើរ ជាមួយរូបរាងរចនា កាន់តែស្រស់ស្អាតឲ្យ សកិ្តសមសម្រាប់ ក្រុមគ្រួសារទាន់សម័យ ។

បរិយាកាសដ៏ស្រស់ត្រកាល ល្ងាចនោះត្រូវបានចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់ វត្តមាន ដៃគូអាជីវកម្មធំៗ លើផ្នែកផ្គត់ផ្គង់សម្ភារៈ ប្រើប្រាស់អេឡិចត្រូនិក ក្នុងគេហដ្ឋានរបស់ Samsung ក្នុងទីផ្សារកម្ពុជា។

ក្នុងកម្មពិធីរាត្រីនោះ ក៏មានកម្មវិធីជួបជុំពិសា ភោជនាអាហាររួមគ្នា ដែលពិតជាមានន័យ សម្រាប់ភ្ញៀវកិត្តិយស ទំាងអស់ សម្រាប់បង្កើន ទំនាក់ទំនង កាន់តែជិតស្និទ្ធ ដើម្បីជជែក ពិភាក្សាដើម្បីចែក រំលែកបទពិសោធន៍អាជីវកម្ម និងការងារផ្សេងៗ ។ បន្ទាប់មកក៏មាន កម្មវិធីកម្សាន្តនានាដើម្បីផ្តល់ ជូនភាពរីករាយ និងសំណើចដល់ភ្ញៀវកិត្តិយស ទំាងអស់ ផងដែរ។

អំពីម៉ាស៊ីនត្រជាក់ Samsung “The Triangle” ស៊េរីថ្មី៖

មានរូបរាងរចនារាង ត្រីកោណស្រស់ស្អាត ឆ្លាតវៃដើម្បីអាចបញ្ចេញ ចរន្តខ្យល់បានខ្លាំង ជាងមុន។ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើង ជាមួយបច្ចេកវិទ្យាកាន់តែឆ្លាតវៃ ដើម្បីបង្កើតខ្យល់ ត្រជាក់កាន់តែខ្លាំង។ ជាមួយ Silence Technology ពិតជាមិនបណ្តាល ឲ្យមានសម្លេងរំខាន ដល់ដំណេក ឬពេលវេលាសម្រាក លំហែរបស់អ្នក។ លក្ខណៈសម្បត្តិ លេចធ្លោដទៃទៀតរបស់ ម៉ាស៊ីនត្រជាក់ The Triangle ស៊េរីថ្មីនេះ មានដូចជាការបញ្ជា តាមរយៈ Smart Wi-Fi, ប្រព័ន្ធកម្ចាត់មេរោគ Virus Doctor & Easy Filter ជាពិសេស មិនធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន បង្កើនការសន្សំសំចៃខ្ពស់ និងមុខងារសំខាន់ៗ ជាច្រើនទៀតផងដែរ។


ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A