ភ្នំពេញ៖ រថយន្ត បាឡែន មួយគ្រឿង កាលពីវេលាម៉ោង ២៖៣០នាទី យប់រំលងអាធ្រាត្រ ថ្ងៃទី៥
ខែមេសា បានបុកជាមួយ រថយន្ត លុច្សស៊ីស ៥៧០ នៅជិតវត្តភ្នំ បណ្តាលឲ្យរងការ ខូចខាត ទាំង
សងខាង ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះឡើយ។
សេចក្តីរាយការណ៍ពី សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក បាឡែន
ពាក់ស្លាកលេខ ភ្នំពេញ 2U-7667 ជិះមួយជុំ វត្តភ្នំ ហើយដល់ខាងត្បូង វត្តភ្នំ ក៏បត់ឡើងតាមផ្លូវ ព្រះ
នរោត្តម ស្រាប់តែ មានរថយន្ត លុច្សស៊ីស ពណ៌ខ្មៅ ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2R-7999 ជិះគ្នា
បីនាក់ ក្នុងទិសដៅពី ត្បូងទៅជើង រួចហើយបានបុកគ្នា បណ្តាលឲ្យ រថយន្តទាំង សងខាង រងការ
ខូចខាត យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ មិនស្គាល់អត្តសញ្ញាណ អ្នកបើករថយន្តទាំងពីរនេះទេ។ ក្រោយកើតហេតុ សមត្ថ
កិច្ច បាននាំរថយន្តទាំងនេះ ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ បន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល