CamNews

ព័ត៌មានបច្ចេកវិទ្យា 

Fans របស់ Apple ចាប់ផ្ដើមតម្រៀបជួរ រង់ចាំថ្ងៃ iPhone 6 បង្ហាញខ្លួន

បណ្ដាអ្នកគាំទ្ររបស់ Apple បានចាប់ផ្ដើមប្រមូលផ្ដុំគ្នា រង់ចាំថ្ងៃ iPhone 6 បង្ហាញខ្លួន ដោយ
សង្ឃឹមថា ពួកគេនឹងក្លាយជាមនុស្សដំបូង ដែលបានកាន់ដោយផ្ទាល់ដៃនូវ ស្មាតហ្វូនកំពូល និង
ល្បីឈ្មោះបំផុតរបស់ពិភពលោក។


មនុស្សជាច្រើន បានចាប់ផ្ដើមលើកតង់ស្នាក់នៅ ដើម្បីរង់ចាំ ថ្ងៃ ៩កញ្ញាមកដល់
នៅឯវិថី 5th Avenue ក្រុង New York


រហូតដល់ថ្ងៃទី ៩កញ្ញា ឆ្នាំ ២០១៤ ទើប Apple ឧទ្ទេសនាមបណ្ដាផលិតផលថ្មីរបស់ខ្លួន ក៏ប៉ុន្ដែ
បណ្ដាក្រុមអ្នកគាំទ្ររបស់ Apple បានប្រមូលផ្ដុំគ្នា រង់ចាំនៅខាងក្រៅទីស្នាក់ការ ដោយសង្ឃឹម
ថា នឹងបានកាន់ផលិតផលថ្មីរបស់ Apple មុនគេ ក្នុងនោះ មាន iPhone 6 កំណែ 4.7 និងកំណែ
5.5 inch រួមនឹងនាឡេកាឆ្លាតវៃដំបូងក្នុងប្រវត្តិរបស់ Apple នោះគឺ iWatch ។


ប្រការខាងលើនេះ មិនមែនជារឿងចម្លែកណាស់ណានោះទេ សម្រាប់ក្រុមហ៊ុន Apple ក្នុង
បណ្ដាព្រឹត្តិការណ៍កន្លង។ កាលពីឆ្នាំទៅ នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនរបស់ iPhone 5s/5c
បណ្ដាក្រុមអ្នកនិយមប្រើផលិតផលរបស់ Apple បានរង់ចាំ តាំងតែពីថ្ងៃទី ៦កញ្ញា ប៉ុន្ដែឆ្នាំនេះ
កាន់តែឆាប់ជាងមុន។ 

Brian Ceballo និង Joseph Cruz

 

តាមសព្វមួយដង Apple  នឹងមិនដាក់លក់  iPhone  នៅក្នុងអំឡុងពេលឧទ្ទេសនាមផលិតផល
របស់​ខ្លួន​នោះទេ ប៉ុន្ដែ  វាត្រូវរង់ចាំដល់ទៅ ១០ថ្ងៃ  ឬយូរជាងនេះ បន្ទាប់ពីបានឧទ្ទេសនាម។

ទំព័រ CNBC បានសម្ភាសជាមួយនឹងបុរសពីរនាក់ គឺ Brian Ceballo និង Joseph Cruz ។ អ្នក
ទាំងពីរ ឱ្យដឹងថា ពួកគេជាតំណាងរបស់ BuyBackWorld ហើយបំណងនៃការរង់ចាំរបស់ពួកគេ
គឺ ដើម្បីបំបែកឯតទគ្គកម្មនៃការរង់ចាំ ១៨ថ្ងៃ របស់អ្នកគាំទ្រ Apple កាលពីព្រឹត្តិការណ៍ក្នុងឆ្នាំ
មុនៗ។ Brian Ceballo និង Joseph Cruz អះអាងថា ពួកគេបានលើកតង់ដើម្បីរង់ចាំចាប់តាំងតែ
ពីថ្ងៃទី ៣១សីហាមកម្លេះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider/CNBC


Tags: Fans Apple iPhne 6 waiting