CamNews

ផលិតផលថ្មី 

Chip A5 របស់ Apple នឹងត្រូវផលិតដោយ Samsung

បើទោះបីជាកើតមានឡើងនូវសង្គ្រាមប្តឹងផ្តល់គ្នាឥតឈប់ឈរស្តីពីការរំលោភកម្មសិទ្ធបញ្ញា
រវាងគ្នាទៅវិញទៅមកនៅក្នុងវិស័យ Smartphone និងឧបករណ៍ Tablet នៅឯតុលាការទាំង
ឡាយស្ទើរតែគ្រប់តំបន់ក៏ដោយ ប៉ុន្តែ Apple នៅតែជ្រើសរើសយក Samsung គឺជាក្រុមហ៊ុន
សំខាន់បំផុតក្នុងការផលិត Chip A5 សំរាប់ក្រុមហ៊ុន។

រោងចក្រផលិតរបស់ Samsung នៅឯ Austin រដ្ឋ Texas នឹងក្លាយជាទីកន្លែងសំរាប់ផលិត
Chip A5 ដែលមានប្រើប្រាស់នៅក្នុង iPhone 4S និង iPad 2។ មូលហេតុមួយក្នុងចំណោម
មូលហេតុចំបងដែលធ្វើអោយ Apple ផ្ញើសេចក្តីទុកចិត្តលើ Samsung នោះ គឺពីព្រោះតែ
Samsung ជាក្រុមហ៊ុនផលិត Chip ដែលមានបំពាក់នូវបច្ចេកវិទ្យានាំមុខគេនៅលើពិភព
លោក ។

រោងចក្រផលិតនៅ Austin នេះត្រូវបាន Samsung ធ្វើការវិនិយោគទុនមានចំនួនរហូតដល់
៣,៦ពាន់លានដុល្លាអាមេរិក និងមានភារៈកិច្ចចាំបាច់ក្នុងការផលិត Chip សំរាប់ Apple។
ដោយឡែករោងចក្រនេះក៏មានគោលការណ៍គ្រឹះផ្សេងដោយឡែកផងដែរគឺមានលទ្ធភាព
ផលិត Chip ដោយពឹងផ្អែកលើ flash NAND ។ យោងតាមប្រភព Reuters បានអោយដឹងថា
រោងចក្រនេះមានផ្ទៃទំហំស្មើនឹង ៩ដងបើធៀបជាមួយផ្ទៃនៃទីលានបាល់ទាត់។

បច្ចុប្បន្ន Apple បានធ្វើការបដិសេធមិនធ្វើការបញ្ជាក់ ពីរាល់ទំនាក់ទំនងទាំងនោះទេ,ដោយ
ឡែកអ្នកនាំពាក្យពីខាងភាគី Samsung ក៏បដិសេធមិនធ្វើការពន្យល់បកស្រាយពីអ្វីទាំងនេះ
ផងដែរ ហើយថែមទាំងមិនបានធ្វើការពន្យល់លើកឡើងពិចំណុចពិសេសទាំងឡាយនៃ
បច្ចេកវិទ្យាមាននៅលើ Chip ដែលរោងច្រកនៅ Austin នឹងផលិតនោះទេ ដោយជំនួសមក
វិញអ្នកនាំពាក្យរបស់ Samsung រូបនោះគឺគ្រាន់តែលើកឡើងពីពត៌មានដែលថារោងចក្រនេះ
គឺមានបូករួមបញ្ចូលទាំងរោងចក្រផលិត chip ដោយផ្អែកលើបច្ចេកវិទ្យាបែប logic ​និងចូរចង
ចាំថា Apple A5 គឺជាប្រភេទមួយនៃ chip នេះ។

Apple A5 គឺជាប្រភេទ chip ដែលមានល្បឿនលឿននិងខ្លាំងក្លាបំផុតជាមួយនឹងបច្ចេកវិទ្យា
ដែលផ្តល់អជ្ញាប័ណ្ណដោយ ARM Holdings របស់ប្រទេសអង់គ្លេស និងត្រូវបានរចនាដោយ
ក្រុមវិស្វករជំនាញរបស់ PA Semi (ក្រុមហ៊ុនផលិត chip របស់អាមេរិក ដែលត្រូវបាន Apple
ទិញបន្តកាលពីខែមេសា ឆ្នាំ ២០០៨)នៅឯរដ្ឋ California ។ Chip A5 ត្រូវបាន Apple បង្ហាញ
វត្តមាននៅក្នុង iPad 2 កាលពីកំឡុងខែ មីនា ឆ្នាំ ២០១១ និងក៏ជា chip ដែលប្រើប្រាស់នៅ
ក្នុងទូរស័ព្ទ iPhone 4S ផងដែរ។ Chip A5 មានល្បឿនលឿនជាង ២ដងបើធៀបជាមួយ
ល្បឿន Chip A4 ដែលក៏ជា Chip ដែលផលិតឡើងដោយ Samsung ដែរនោះ។

ក្រៅពីរោងចក្រនៅឯ Austin , Samsung ក៏មានរោងចក្រផលិត chip បែប logic នេះមួយផ្សេង
ទៀតផងដែរនៅក្នុងប្រទេសកូរ៉ាខាងត្បូង។ Samsung បច្ចុប្បន្នកំពុងតែមានសន្ទុះយ៉ាងខ្លាំង
ក្លានៅក្នុងការទាក់ទាញបណ្តាបុគ្គលិកដែលបានធ្វើការបណ្តុះបណ្តាលមកពីសាកលវិទ្យា
ល័យបច្ចេកទេសនៃរដ្ឋ Texas អោយចូលមកបំរើការងារនៅក្នុងរោងចក្រនៅឯ Austin។
Samsung នឹងធ្វើការបន្ថែមកម្មករចំនួន ១១០០ នាក់ទៅក្នុងរោងចក្រមួយនេះបន្ថែមទៀតក្នុង
ទិសដៅទទួលទិន្នផល ៤០.០០០ផ្ទាំង wafer silicon ក្នុងមួយខែ។

ក្រៅពី Samsung, Austin ក៏ជាតំបន់ដែលក្រុមហ៊ុនផលិត chip ផ្សេងៗរួមមាន ARM, Intel
និង Advanced Micro Devices សាងសង់រោងចក្ររបស់ខ្លួន,ហើយទីនេះក៏គឺជាទីផ្សារធំបំផុត
របស់ Apple នៅក្នុងប្រទេសអាមេរិកភាគខាងជើងនេះផងដែរ៕

ប្រភព៖ Guardian
ដោយ៖​ រដ្ឋា

Tags: electronictabletapplesamsungtechnologyiphone 4schip a5austinflash nand