CamNews

យល់ដឹង 

ប្រជាជន​វៀតណាម​កើន​ដល់​ ៩០​លាននាក់​, ជាប់​លេខ​ ១៤​លើ​សកល​លោក

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៣
នេះថា ចំនួនប្រជាជន វៀតណាមសរុប នៅឆ្នាំ ២០១៣ គិតត្រឹមថ្ងៃនេះ បានកើនឡើង រហូតដល់
៩០លាននាក់គត់ តែម្តង ស្របពេលដែល អត្រានេះ ឈរនៅលំដាប់ទី ១៤ នៃ ប្រទេស ដែលមាន
ប្រជាជន ច្រើនជាងគេបំផុត នៅសកលលោក។

យោងតាមតាម ការស្ទាបស្ទង់ កាលពីឆ្នាំ ១៩៨៩ បានសន្និដ្ឋានថា អត្រាប្រជាជន នៅប្រទេស
វៀតណាម នឹង កើនឡើងរហូតដល់ ៩០លាននាក់ នៅឆ្នាំ ២០០២ ប៉ុន្តែដោយសារតែ កម្មវិធីរៀប
ចំ ផែនការគ្រួសារដោយ រដ្ឋាភិបាលវៀតណាម កាលពីប៉ុន្មានឆ្នាំ កន្លងទៅនេះ បានធ្វើឲ្យ អត្រា
ប្រជាជន ថយចុះខុសពីការរំពឹងទុក។ នេះបើតាមការអះអាងពី ការរិយាល័យទូទៅ សម្រាប់កំ
ណើនប្រជាជន និង ផែនការគ្រួសារ របស់ក្រសួងសុខាភិបាល វៀតណាម។

គួរបញ្ជាក់តាម ក្រសួងសុខាភិបាល វៀតណាមថា អត្រាកំណើនប្រជាជន វៀតណាមបានធ្លាក់ ចុះ
មកនៅ ១,០៦ភាគរយ នៅឆ្នាំ ២០១២ បើប្រៀបធៀប ទៅនឹងឆ្នាំ ១៩៦០ ដែលមាន ៣,៥ ភាគរយ។
អត្រាលទ្ធភាពបង្កកំណើត សម្រាប់ស្ត្រីក៏បានធ្លាក់ចុះ គួរឲ្យកត់សម្គាល់ផងដែរ ពី ៦,៣ កូនក្នុងម្នាក់ៗ
នៅឆ្នាំ ១៩៦០ មកនៅត្រឹម ២,០៥ កូន នៅឆ្នាំ ២០១២។

ដោយឡែក វៀតណាមបានចាប់ផ្តើម កម្មវិធីយុទ្ធសាស្ត្រ មាសនៃកំណើន ប្រជាជននៅឆ្នាំ ២០០៧
ដោយ ៦៩ភាគរយនៃ ចំនួនប្រជាជនទាំងអស់ បានទទួលសេវានេះ ដែលសុទ្ធសឹង តែជាមនុស្សវ័យ
គ្រប់ការ។ ក្រៅពីនេះ វៀតណាមក៏ជួបប្រទះ នូវវិសមភាពយេនឌ័រ គឺចំនួន បុរស ច្រើនជាងចំនួនស្ត្រី
ផងដែរ ( បុរស ១១២,៣នាក់ ទល់នឹងស្ត្រី ១០០នាក់)៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- វីដេអូ៖ ប្រយ័ត្នចាញ់បោករូបថតណា ប្រិយមិត្តទាំងអស់គ្នា
- គិលានុបដ្ឋានិកា ៣រូប សុំទោសជាសាធារណៈ ចំពោះទង្វើប្រាសចាកក្រមសីលធម៌ របស់ខ្លួន

ក្នុងការថតរូបជាមួយសាកសព ក្នុងបន្ទប់សង្រ្គោះ

- iPhone 6 អេក្រង់ ៥អ៊ីន Full HD នឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំក្រោយ

- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)

- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: General Knowledge Lifestyle យល់ដឹង