CamNews

តារា 

នាង Candy yuen ពិធីការិនី TVB បែកធ្លាយរូបថត ក្នុងរឿង ក្តៅសាច់

ចិន៖ តាមគេហទំព័រចិន ចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា តារាសម្តែង និង ពិធីការិនី TVB នាង candy yuen បានថតរឿងឈុតឆាកអាក្រាត បែបក្តៅសាច់នៅក្នុង 'The King Gigolo' ដែលធ្វើឲ្យទស្សនិកជន និងអ្នកទស្សនា មានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់រូបភាពនៃឈុតឆាក ទាំងនេះត្រូវបែកធ្លោ តាមប្រព័ន្ធអនឡាញ។

មុនពេលចាក់ផ្សាយ នៅថ្ងៃទី២៩ ខែមករា ខាងមុខនេះ រូបភាពសិចស៊ីមួយចំនួន របស់នាង Candy yuen ក្នុងខ្សែភាពយន្ត King Gigolo ត្រូវបានគេបង្ហោះ នៅលើប្រព័ន្ធអនឡាញ ជាសាធារណៈ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លំាង ។ នៅក្នុងឈុត វីដេអូខ្លីនេះ នាង Candy yuen អាក្រាតនៅនឹងមុខកាមេរ៉ា ក្នុងឈុតឆាកភ្លើងស្នេហ៍ លើឆ្នេរសមុទ្រមួយកន្លែង ក្នុងប្រទេសចិន។

តារាសម្តែងរូបនេះ បាននិយាយថា "នៅក្នុងខ្សែភាពយន្តរបស់ខ្ញុំ មាន៦ចំណុចដែលតម្រូវឲ្យខ្ញុំ អាក្រាតកាយនៅមុខកាមេរ៉ា ហើយការលេចធ្លាយឈុតឆាកសិចស៊ីនេះ មិនដឹងថា ពួកគេបានរូបភាពមកពីណាទេ..!"៕

* បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនារូបភាព ស៊ិចស៊ី នៅទំព័រដើម

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Taiwan Int news Unt news Breaking news Hot news Asia Candy yuen TVB