CamNews

ទូរស័ព្ទ 

លេចចេញបន្ទះអេក្រង់ គំរូ phablet Lumia 6 inch របស់ Nokia

រូបភាពចចាមអារាមដំបូងគេ ស្តីពីគំរូ Phablet 6 inch ក្នុងត្រកូល Lumia ដែល Nokia កំពុងតែ
ធ្វើការអភិវឌ្ឍន៍ ត្រូវបានលេចចេញរូបរាង។ ឧបករណ៍នេះ អាចនឹងមានកំរិតពន្លឺអេក្រង់ 1080p
និងមានកាមេរ៉ាខាងមុខ។

ពេលកន្លងមកមានព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា Nokia កំពុងតែធ្វើការអភិវឌ្ឍន័៍
នូវគំរូ phablet (tablet កាត់ smartphone) មួយដែលស្ថិតក្នុងត្រកូល Lumia ប៉ុន្តែទើបតែពេល
នេះ ទើបលេចចេញនូវរូបភាពចចាមអារាម ស្តីពីឧបករណ៍នេះ។

រូបភាពខាងលើត្រូវបានគេបង្ហោះឡើងនៅលើ គេហទំព័របច្ចេកវិទ្យា Chinese ICTech (ចិន)។
តាមប្រភពពី Chinese ICTech បានបង្ហើបឲ្យដឹងថា Nokia បានផលិតបណ្តាគ្រឿងផ្សំនៃស្មាត
ហ្វូនទំហំធំនេះហើយ។ ជាមួយនឹងទំហំអេក្រង់ធំនេះ លទ្ធភាពច្រើនដែល phablet Lumia របស់
Nokia នឹងមានកំរិតពន្លឺអេក្រង់ 1080p។ តាមរយះរូបភាពនេះក៏បានឲ្យឃើញថា phablet អាច
នឹងត្រូវបានបំពាក់ កាមេរ៉ាមុខផងដែរ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: phablet Lumia 6 inchs Nokia hightech