CamNews

ទូរស័ព្ទ 

Top 10 ស្មាតហ្វូន លក់ដាច់បំផុត លើពិភពលោក

ក្រុមហ៊ុន Counterpoint បានប្រកាសបង្ហាញតារាងឈ្មោះ ស្មាតហ្វូន Top 10 ដែលអតិថិជននិយម ទិញប្រើប្រាស់ច្រើនបំផុត នៅក្នុងខែឧសភា ឆ្នាំ២០១៤ ហើយក្នុងនោះ iPhone 5S របស់ Apple នៅ តែឈរនៅចំណាត់ថ្នាក់លេខ១ ដដែល។
បើទោះបីជាបានបង្ហាញខ្លួនតាំងពីចុងឆ្នាំ ២០១៣ ហើយជំនាន់បន្ទាប់ iPhone 6 ជិតបង្ហាញខ្លួនហើយ ក៏ដោយក៏ iPhone 5S នៅតែបន្តឈរនៅកំពូលតារាងចំណាត់ថ្នាក់ស្មាតហ្វូន ដែលត្រូវបានគេនិយម ប្រើប្រាស់ច្រើនជាងគេបំផុតលើពិភពលោក។ ឈរនៅលំដាប់ទី២គឺ Galaxy S5 ដែលបានបង្ហាញ វត្តមាននៅលើទី ផ្សារចាប់ពីខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ។

Apple នៅមានគំរូស្មាតហ្វូនពីរម៉ូដែលទៀត នៅក្នុងតារាងចំណាត់ថ្នាក់នេះដែរនោះគឺ iPhone 5C (លេខរៀងទី៥) និង iPhone 4S (លេខរៀងទី៦)។ ជាក់ស្តែង គិតជាសរុបវិញ Samsung គឺជាក្រុម ហ៊ុនដែលមានស្មាតហ្វូនច្រើនលក់ដាច់ជាងគេ ដោយមានដល់ទៅ ៥ស្មាតហ្វូន នៅក្នុងតារាងចំណាត់ ថ្នាក់នេះ ក្រៅពី Galaxy S5 នៅមាន Galaxy S4, Galaxy Note 3, Galaxy S4 Mini និង Galaxy Grand 2។

Apple និង Samsung គឺជាម៉ាកស្មានហ្វូនល្បីឈ្មោះ ដែលកំពុងតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូន ហើយមានតែក្រុមហ៊ុនចិនតែមួយគត់ ដែលបានលោតចូលក្នុង Top 10 នេះដែរនោះគឺ Xiaomi ជា មួយនឹងគំរូស្មាតហ្វូនលក់ដាច់ជាងគេគឺ Mi3 និង Hongmi Redrice។ 

បើសិនជាគិតដល់ទៅ Top 20 គឺមានស្មាតហ្វូនល្បីមួយចំនួន ដែលយើងបានស្គាល់ច្បាស់ដែរ រួមមាន Sony Xperia Z1, Motorola Moto G, Huawei Honor 3C, LG G2...ជាដើម។

ឯកសាររបស់ Counterpoint ត្រូវបានបូកសរុប ដោយផ្អែកទៅលើចំនួនស្មាតហ្វូនដែលត្រូវបានគេប្រើ ប្រាស់នៅ ៣៥ ប្រទេស គឺជាបណ្តាស្មាតហ្វូន ដែលត្រូវបានលក់ចេញ គឺមិនមែនជាចំនួនស្មាតហ្វូន ដែលត្រូវបានក្រុមហ៊ុន ផលិតចេញនោះឡើយ៕ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Counterpoint & vexpress


Tags: Phone Apple Samsung​ Xiaomi Smartphone Hightech