CamNews

បច្ចេកវិទ្យា 

Logitech បង្ហាញវត្តមាន Keyboard ដែលមានតួនាទី ការពារស្រដៀងនឹង SmartCover សំរាប់ New iPad

[IMG]
ក្រុមហ៊ុន Logitech កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញវត្តមានសមិទ្ធិផល Keyboard
ដែលមានតួនាទីជាសំបកការពារសំរាប់ New iPad ស្រដៀងគ្នានឹង SmartCover ដូច្នោះដែរមាន
ឈ្មោះថា Ultrathin Keyboard Cover ។

Keyboard ថ្មីនេះត្រូវបានរចនាឡើងមានកំរាស់ស្តើងសមគ្នានឹងរូបរាងរបស់ New iPad និងជា
ពិសេសថែមទាំងមានមុខងារគ្រប់គ្រាន់ដូចទៅនឹង Smart Cover យ៉ាងដូច្នោះដែរ ដូចជាសំរាប់
ការពារអេក្រង់ រឺ បិទ/បើកឧបករណ៍ដោយស្វ័យប្រវត្តិជាដើម...។

ជា Keyboard មួយដែលមានមុខនាទីគ្រប់គ្រាន់សំរាប់អោយលោកអ្នកកាន់តែមានភាពងាយ
ស្រួលមួយកំរិតទៀតដើម្បីធ្វើការនៅលើ iPad របស់ខ្លួន។ ជាមួយនឹងការប្រើប្រាស់រយៈពេល
២ ម៉ោងក្នុងមួយថ្ងៃ នោះថ្មរបស់ Keyboard នេះអាចប្រើប្រាស់បានរយៈពេលរហូតដល់ ៦ ខែ
ឯណោះ។ ប៉ុន្តែភាពជាក់ស្តែងរយៈពេលរបស់ថ្មនេះគឺស្ថិតនៅលើរបៀបប្រើប្រាស់របស់អ្នកប្រើ
ប្រាស់ម្នាក់ៗ។ ដែកឆក់ដែលស្ថិតនៅគែមខាងក្រៅនៃ Keyboard គឺមានដំណើរការដូចគ្នានឹង
Smart Cover ដែរ ហើយនៅពេលបិទ រឺបើក Keyboard នេះម្តងៗ នោះអេក្រង់របស់ឧបករណ៍
ក៏បិទ រឺបើកដោយស្វ័យប្រវត្តិទៅតាមនោះផងដែរ។

Logitech Ultrathin Keyboard Cover នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសអាមេរិកនិងនៅអឺរ៉ុប
នៅចុងខែនេះហើយជាមួយតំលៃ ១០០ដុល្លាអាមេរិកក្នុងមួយគ្រឿង។ លោកអ្នកក៏អាចកក់ទិញ
មុនផងដែរតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន
[IMG]
[IMG]
[IMG]
[IMG]
ប្រភព៖ Logitech
ដោយ៖ រស្មី

Tags: technologyelectronicSmartCovernew ipadipadUltrathinUltrathin Keyboard CoverLogitech